SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ ប្រទេសចិន ផ្តល់អាហារូបករណ៍ ១០កន្លែង ដល់សិស្សនិស្សិតនៅសៀមរាប


វិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ ប្រទេសចិន ផ្តល់អាហារូបករណ៍ ១០កន្លែង ដល់សិស្សនិស្សិតនៅសៀមរាប
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ ខេត្តជាំងស៊ូ ប្រទេសចិន បានផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររងចំនួន ១០កន្លែង ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីឱ្យដល់សិស្ស និស្សិតរស់នៅក្នុងខេត្តសៀមរាប លើថ្លៃសិក្សា និងការស្នាក់នៅ ដែលមានលក្ខណសម្បត្តិសមស្របទៅតាមលក្ខខណ្ឌ។

សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ទទួលបានអាហារូបករណ៍ខាងលើ អាចទាក់ទង និងផ្តល់ឯកសារពាក់ព័ន្ធមកការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ឬតាមរយៈលេខទូរសព្ទ ០៧៧ ៣៤៩ ៩៣៦ ឬ០៩៣ ៣៤៩ ៩៣៦ ឱ្យបានមុនថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីការិយាល័យជំនាញរៀបចំបញ្ជីឈ្មោះស្នើសុំការ ពិនិត្យសម្រេចមុននឹងបញ្ជូនបន្តទៅភាគីចិន។

សូមបញ្ជាក់ផងដែរថា សម្រាប់ថ្លៃសំបុត្រយន្តហោះ និងការចំណាយផ្សេងៗជាបន្ទុករបស់សាមីខ្លួន។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី