SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ្នកជាប់ពន្ធ ដែលស្នើសុំលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត នឹងទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល


អ្នកជាប់ពន្ធ ដែលស្នើសុំលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត នឹងទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-16

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលបានស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធ ឡើងវិញដោយស្ម័គ្រចិត្ត នឹងទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមប្រកាស ស្តីពី ការកែសម្រួលប្រការ៣ នៃប្រកាសលេខ ០៧១ សហវ.ប្រក.អពដ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្តីពី ការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះ ធ្វើឡើងតែចំពោះ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដែលបានស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញលើប្រតិបត្តិការ កើតឡើងមុនកាលបរិច្ឆេទខែសីហា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ រីឯ ការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធលើប្រតិបត្តិការ ដែលកើតឡើងចាប់ពីខែសីហា ឆ្នាំ២០២៤ តទៅ មិនត្រូវទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាលទេ។ ជាមួយគ្នានេះ ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ ដែលការកែតម្រូវនោះ ធ្វើឡើងមុនពេលសវនករពន្ធដាររកឃើញកំហុស របស់អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកប៉ុណ្ណោះ។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ប្រសិនបើការកែតម្រូវលិខិតប្រកាសពន្ធ លើលទ្ធផលសវនកម្មដែលសវនករបានរកឃើញក្នុងអំឡុងពេលរងសវនកម្មពន្ធដារ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែម ១០ភាគរយ និងការប្រាក់ ១,៥ភាគរយ ដែលស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ចំពោះ អ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក នឹងត្រូវទទួលរងពន្ធបន្ថែម និងការប្រាក់ តាមនីតិវិធីនិងលទ្ធផល នៃការធ្វើសវនកម្មពន្ធដារ ដោយពន្ធបន្ថែម និងការប្រាក់ដែលបានបង់រួច តាមរយៈការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត ត្រូវអនុញ្ញាតជាមួយនឹងពន្ធបន្ថែម និងការប្រាក់ដែលជាលទ្ធផលនៃការធ្វើសវនកម្ម។ បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសខាងលើនេះ ត្រូវទុកជានិរាករណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី