SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិនៃកម្ពុជា ចុះ MOU ជាមួយធនាគារកូរ៉េ ចំនួន៣ លើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code


ធនាគារជាតិនៃកម្ពុជា ចុះ MOU ជាមួយធនាគារកូរ៉េ ចំនួន៣ លើប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR Code
ធនាគារ-ហិរញ្ញវត្ថុ

2024-05-16

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-05-16

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់(MOU) ទ្វេភាគីចំនួន៣ ក្នុងរបៀបវារៈនៃវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ស្តីពី«កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់ខាងលើ នឹងជួយដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ ដើម្បីបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត។ ការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែកពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។

តាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៦ ឧសភា ការចុះ MOU ទ្វេភាគីចំនួន៣ នេះ ធ្វើឡើងជាមួយ ធនាគារគូកមីន (Kookmin Bank Co., Ltd.), ស្ថាប័ន JB Financial Group Co., Ltd. និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank) ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ក៏មានការចុះ MOU ចំនួន៣ ផ្សេងទៀត គឺ អនុស្សរណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ, អនុស្សរណៈនៃការយោគយល់គ្នា រវាង ការិយាល័យឥណទានកម្ពុជា និង ការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank និងអនុស្សរណៈនៃការយោគយល់គ្នា រវាង Worldbridge Group និងក្រុមហ៊ុន Daewoo E&C ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី