2024-08-07
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-07
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងគាំទ្រវិស័យស្ដារនីតិសម្បទា អប់រំ និងសុខាភិបាលនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ក្នុងគ្រាជំនួបនេះ លោក Ichiro Kabasawa បានវាយតម្លៃខ្ពស់ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាលដល់និស្សិតបរទេសមួយចំនួន ដែលនេះគឺជាមោទនភាពមួយរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់មូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដារនីតិសម្បទា អប់រំ និងសុខាភិបាលនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា កម្ពុជា ធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ដែលការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ គួរជម្រាបថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព និងពិការភាព។ ក្នុងរយៈពេល ៣០ឆ្នាំនេះ មូលនិធិ Nippon បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិតជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី