SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

នាយកដ្ឋានព័ត៌មានវិទ្យា ឱ្យពលរដ្ឋប្រុងប្រយ័ត្នលើការស្នើសុំសហការជាដៃគូរផ្សព្វផ្សាយពាណិជ្ជកម្ម


នាយកដ្ឋានព័ត៌មានវិទ្យា ឱ្យពលរដ្ឋប្រុងប្រយ័ត្នលើការស្នើសុំសហការជាដៃគូរផ្សព្វផ្សាយពាណិជ្ជកម្ម
A+ A-

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឱ្យពលរដ្ឋប្រយ័ត្នបាត់ផេក ពីព្រោះមានជនអនាមិក បានបន្លំជាក្រុមហ៊ុន Meta ដើម្បីស្នើសុំសហការជាដៃគូរផ្សព្វផ្សាយពាណិជ្ជកម្ម។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា ថ្មីៗនេះ មានករណីលួចកាន់កាប់ដោយខុសច្បាប់នូវគណនី ឬទំព័រហ្វេសប៊ុកផេក ដោយប្រើប្រាស់វិធីសាស្ត្រក្លែងបន្លំក្នុងរូបភាពផ្សេងៗ។

ចំពោះ ល្បិចដែលជនខិលខូចបានប្រើប្រាស់បន្លំផ្សេងៗ គឺគោលបំណងអូសទាញអ្នកប្រើប្រាស់ហ្វេសប៊ុក ឱ្យចុចតំណភ្ជាប់ ដើម្បីវាយបញ្ចូលនូវព័ត៌មានគណនី ដូចជា៖ បង្កើតទំព័រផេក ដែលមានឈ្មោះស្រដៀងទៅនឹងក្រុមហ៊ុន Meta ហើយឆាតទៅអ្នក រួចនិយាយថាគណនី ឬផេករបស់អ្នកកំពុងគ្មានសុវត្ថិភាព និងឱ្យអ្នកចុចលើតំណរភ្ជាប់ដែលជាអន្ទាក់។ មួយវិញទៀត ប្រើអ៊ីម៉ែល (Scams Mail) មកដើរតួរជាក្រុមហ៊ុន Meta ក្នុងការស្នើសុំសហការក្នុងភាពជាដៃគួរផ្សព្វផ្សាយពាណិជ្ជកម្ម នឹងទទួលបានប្រាក់កម្រៃជាប្រចាំពីក្រុមហ៊ុន Meta។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវពិនិត្យនៅលើតំណភ្ជាប់ឱ្យបានច្បាស់មុននឹងវាយបញ្ចូលនូវព័ត៌មានសម្ងាត់របស់ខ្លួន រួមមាន៖ ១. ពិនិត្យប្រភពគណនីអ៊ីម៉ែលដែលបានផ្ញើមកដោយ Domain ពិតរបស់ក្រុមហ៊ុន Meta មានដូចជា @fb.com, @facebookmail.com, @facebook.com, @support.facebook.com។ ចំពោះ ២. ត្រូវពិចារណាឱ្យបានច្បាស់លើខ្លឹមសារ នៃអ៊ីម៉ែល ដែលបានទទួលក្នុងករណីទាមទារឱ្យអ្នកផ្តល់ទិន្នន័យ ឬចុចលើតំណរភ្ជាប់អ្វីមួយ។ រីឯ ៣. ត្រូវរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599