SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC អនុម័តឱ្យក្រុមហ៊ុនចំនួន១៣ បោះទុនជិត១៣៤លានដុល្លារ បង្កើតរោងចក្រនិងអាចផ្តល់ការងារជាង១.២ម៉ឺនកន្លែង


CDC អនុម័តឱ្យក្រុមហ៊ុនចំនួន១៣ បោះទុនជិត១៣៤លានដុល្លារ បង្កើតរោងចក្រនិងអាចផ្តល់ការងារជាង១.២ម៉ឺនកន្លែង
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តក្រុមហ៊ុនចំនួន១៣ បោះទុនវិនិយោគសរុបចំនួន ១៣៣,៧លានដុល្លារ អាចផ្តល់ឱកាសការងារចំនួន ១២ ២៦៦កន្លែង។ បើយោងតាម CDC ក្រុមហ៊ុនទាំង១៣នោះ គ្រោងបោះទីតាំងនៅក្នុងខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដោយផលិតកាបូប, សម្លៀកបំពាក់, ដើមគ្រីស្មាស់, ស៊ុមទ្វារ, ក្រណាត់ និងគ្រឿងសង្ហារិម ជាដើម។

យោងតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនចំនួន១៣ ដែលនឹងបង្កើតនៅកម្ពុជារួមមាន ៖ ក្រុមហ៊ុន SCHNEITEC VIBRANT CO., LTD គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង មានទីតាំងនៅភូមិកណ្តាល ឃុំស្វាយចេក ស្រុករំដួល បោះទុនវិនិយោគ ៦៥,៥លានដុល្លារ អាចបង្កើតការងារបាន ៣៥កន្លែង។

រីឯក្រុមហ៊ុន Vacation Industry Co., Ltd. គ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ (Waterproof Storage Bag, Backpack Bag, Cooler Bag) មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង មានទុនវិនិយោគ ៧,៣លានដុល្លារ បង្កើតការងារបានចំនួន ១ ២៤៥ កន្លែង។ ចំពោះក្រុមហ៊ុន Star United Christmas Decoration Co., Ltd. គ្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ និងសម្ភារលំអដើមគ្រីស្មាស់ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ មានទុនវិនិយោគ ៦លានដុល្លារ និងអាចបង្កើតការងារចំនួន ៥៣៦កន្លែង។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន CH Lighting Tree Co., Ltd. គម្រោងបង្កើតរោងចក្រផលិតដើមណូអែល, អំពូលភ្លើងលម្អដើមណូអែល, សម្ភារតុបតែងលម្អដើមណូអែល និងវត្ថុអនុស្សាវរីយ៍ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក បោះទុនវិនិយោគចំនួន ៥,៨លានដុល្លារ អាចបង្កើតការងារបានចំនួន ៥០០កន្លែង។ ជាមួយគ្នានេះ ក្រុមហ៊ុន Glorious Building Material (Cambodia) Co., Ltd. គ្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ, ស៊ុមបង្អួច និងជ្រីធ្វើអំពីឈើ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ក្នុងទុនវិនិយោគ ១,២លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួន ៣៣០កន្លែង។ សូមជម្រាបថា ក្រុមហ៊ុនទាំង៥ ខាងលើនេះ មានទីតាំងស្ថិតនៅ ខេត្តស្វាយរៀង។

ចំពោះក្រុមហ៊ុន ដែលគ្រោងបង្កើតនៅខេត្តព្រះសីហនុមានចំនួន៣ដូចជា៖ ក្រុមហ៊ុន Justmarvelous Co., Ltd. គ្រោងបង្កើតរោងចក្រផលិតក្រណាត់ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគ ៨,២លានដុល្លារ អាចបង្កើតការងារបាន ៣២៦កន្លែង។ ចំណែកក្រុមហ៊ុន Kamelun Wood Co., Ltd. គ្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ, ក្តារបន្ទះ, គ្រឿងតុបតែងពីឈើ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បោះទុនវិនិយោគ ៣លានដុល្លារ និងអាចបង្កើតការងារចំនួន២១៣កន្លែង។ ដោយឡែកក្រុមហ៊ុន Angel Wood (Cambodia) Co., Ltd. នឹងបង្កើតរោងចក្រផលិតផលឈើ (ក្តារប៉ាកេ ក្តារបន្ទះ និងក្តារផ្សេងៗ) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានទុនវិនិយោគ ១,៤លានដុល្លារនិងអាចបង្កើតការងារបាន ៣២០កន្លែង។

ក្រុមហ៊ុនបន្ទាប់គឺ NEW HUICHEN (CAMBODIA) TEXTILE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលស្ថិតនៅដីឡូតិ៍លេខ៤៩៩ ផ្លូវលេខ១២៦ ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី មានទុនវិនិយោគ៥,៨លានដុល្លារអាចបង្កើតការងារបាន១ ៨៩៦កន្លែង។ ឯក្រុមហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD គ្រោងវិនិយោគរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំងនៅគីឡូម៉ែត្រលេខ៦៩ ផ្លូវជាតិលេខ២ ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ក្នុងទុនវិនិយោគ ៥,៤លានដុល្លារ អាចបង្កើតការងារបានចំនួន ៤៦៧កន្លែង។ ក្រុមហ៊ុនទាំង២នេះ មានទីតាំងស្ថិតនៅខេត្តតាកែវ។

ចំពោះក្រុមហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD គ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគ៥,២លានដុល្លារ អាចបង្កើតការងារចំនួន ១ ៧៩០កន្លែង។ ចំណែកឯក្រុមហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ មានទីតាំងនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បោះទុនទឹកប្រាក់សរុប៥,៦លានដុល្លារ អាចបង្កើតការងារបាន ២៣៨កន្លែង។

ក្រុមហ៊ុនចុងក្រោយគឺ ក្រុមហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD គ្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង មានទីតាំងនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បោះទុនក្នុងទឹកប្រាក់១៣,៣លានដុល្លារ អាចបង្កើតការងារបាន ៤ ៣៧០កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី