SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឱកាសចូលរួមវគ្គបណ្តុះបណ្តាល «ការរចនា និងការបង្កើតមាតិកាដោយប្រើ AI» សម្រាប់សហគ្រិន


ឱកាសចូលរួមវគ្គបណ្តុះបណ្តាល «ការរចនា និងការបង្កើតមាតិកាដោយប្រើ AI» សម្រាប់សហគ្រិន
A+ A-

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធុរះកិច្ចថ្មី «តេជោ» សហការរៀបចំវគ្គបណ្តុះបណ្តាល៖ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការរចនា និងការបង្កើតមាតិកាដោយប្រើ AI សម្រាប់អាជីវកម្មតូច និងមធ្យម (SMEs) ក្នុងកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital - EGD)។

ក្នុងវគ្គបណ្តុះបណ្តាលនេះ ម្ចាស់អាជីវកម្ម នឹងទទួលបានចំណុចសំខាន់ នៃការធ្វើទីផ្សារទៅលើបណ្ដាញសង្គម, មូលដ្ឋានគ្រឹះនៃម៉ាកសញ្ញា និងការរចនាទៅលើបណ្ដាញសង្គម, ការអនុវត្តជាក្រុម នៃរចនាក្រាហ្វិកសម្រាប់បណ្ដាញសង្គម, ការរៀបចំផែនការមាតិកាសម្រាប់បណ្ដាញសង្គម និងការប្រើប្រាស់ជំនួយបច្ចេកវិទ្យា AI ក្នុងការជួយរៀបចំផែនការទីផ្សារ និងមាតិកា និងការប្រើប្រាស់ថ្នាលគ្រប់គ្រងផេកអាជីវកម្ម Meta មានប្រសិទ្ធភាព និងសុវត្ថិភាព។

វគ្គបណ្តុះបណ្តាល ដែលនឹងធ្វើឡើងនាថ្ងៃទី៨-៩ ខែសីហា ២០២៥ ម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាចនេះដែរ មានគោលបំណងជំរុញការចាប់យកឌីជីថលរបស់ សហគ្រាសគ្រប់កម្រិត និងគ្រប់វិស័យ ក្នុងន័យពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ, ធានាបាននូវចីរភាពនៃអាជីវកម្ម, បង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងពង្រីកទីផ្សារ និងប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។

សហគ្រិន ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ២ថ្ងៃនេះ ដោយឥតគិតថ្លៃអាចចុះឈ្មោះតាមរយៈ https://forms.gle/tSFpgzZK3J5TgUwz9 ដោយក្នុងនោះ មួយក្រុមហ៊ុនដែលបានចុះនៅក្នុងបញ្ជីពាណិជ្ជកម្ម អាចចូលបានតែម្នាក់ប៉ុណ្ណោះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី