2025-05-29
គិត បុប្ផា
2025-05-29
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក្រុមហ៊ុន Ubrain Communications របស់ប្រទេសកូរ៉េ និងក្រុមហ៊ុន Thananvarman Digital 21 ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបណ្តុះបណ្តាលជំនាញផលិតមាតិកាទេសចរណ៍ (Tourism Content Creator or Travel Content Creator) ដល់សិស្ស និស្សិត និងអ្នកមានចំណង់ចំណូលចិត្តផលិតមាតិកាឌីជីថល (Digital Content) ដែលជាការបណ្តុះបណ្តាលដំបូងគេនៅកម្ពុជា។
តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាម នឹងទទួលបានចំណេះដឹងពីការផលិតមាតិកាថ្មី បទពិសោធជាក់ស្តែង កម្មវិធីឌីជីថលថ្មីៗ ដែលបានពីគ្រូឧទ្ទេសនាមល្បី និងមានបទពិសោធច្រើនឆ្នាំពីប្រទេសកូរ៉េ ជាពិសេសគឺការរៀបចំមាតិកាទេសចរណ៍ ប្រកបដោយគុណភាពខ្ពស់ និងមានភាពទាក់ទាញលំដាប់អន្តរជាតិ។ ចំពោះសិក្ខាកាម ដែលបញ្ចប់ការសិក្សាវគ្គនេះដោយជោគជ័យ នឹងទទួលបាននូវវិញ្ញាបនប័ត្រទទួលស្គាល់សម្រាប់អាជីពការងាររបស់ខ្លួន។ គួរបញ្ជាក់ថា ពិធីចុះ MoU នេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី