SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ ឱ្យភាគីពាក់ព័ន្ធចូលរួមពិព័រណ៍នៅវៀតណាម ដើម្បីលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ


ក្រសួងទេសចរណ៍ ឱ្យភាគីពាក់ព័ន្ធចូលរួមពិព័រណ៍នៅវៀតណាម ដើម្បីលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-30

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-30

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ លើកទឹកចិត្តប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងសាធារណជន ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី១៨ ដើម្បីចាប់យកឱកាសលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារវៀតណាម និងអន្តរជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី១៨នេះ នឹងធ្វើឡើងនៅថ្ងៃទី៣-៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍សៃហ្គន ទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមប្រធានបទ «ការធ្វើដំណើរប្រកបដោយទំនួលខុសត្រូវ បង្កើតអនាគតដ៏ត្រចះត្រចង់»។ ពិព័រណ៍នៅវៀតណាមនេះ នឹងមានការចូលរួមពីបណ្តាក្រុមហ៊ុននានាចំនួនជាង ៤០០ស្ដង់ អ្នកទិញ ២២០នាក់ មកពីជាង ៤០ប្រទេស និងអ្នកទស្សនាជាង ២៨ពាន់នាក់។

ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា, ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន, កម្ពុជា-វៀតណាម, បង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា, ជំរុញយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» ដើម្បីទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា។

ចំពោះ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងសាធារណជន ដែលមានបំណងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ អាចទំនាក់ទំនងចុះឈ្មោះតាមរយៈ លោកស្រី ថោ សេដ្ឋាមុនី អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស៖ ០១៧ ៩៣៨ ៣៩៣ /០១២៤១៤ ១៩១ ឬអ៊ីម៉ែល [email protected] ត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី