2024-03-05
ទូច សូរិយា
2024-03-05
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងបន្តជំរុញការវិនិយោគរបស់ចក្រភពអង់គ្លេសនៅកម្ពុជា ជាពិសេសជំរុញការរៀបចំអភិវឌ្ឍន៍គម្រោងតំបន់សេដ្ឋកិច្ចបៃតង(Green SEZ) និងខិតខំទាក់ទាញវិនិយោគិនថ្មីៗរបស់អង់គ្លេសស្របតាមស្ថានភាពសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា។ នេះជាការលើកឡើងរបស់លោកជំទាវ Anne-Marie Trevelyan រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស។
តាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី០៤ មីនា ជំនួបពិភាក្សាការងារជាមួយលោកជំទាវ Anne-Marie Trevelyan នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការគាំទ្ររបស់ចក្រភពអង់គ្លេសលើការនាំចេញ និងការផ្តួចផ្តើមលើការរៀបចំគម្រោង Green SEZ នៅកម្ពុជា បានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរ កម្ពុជា-អង់គ្លេស ក៏បានពិភាក្សាអំពីការកែទម្រង់ ដើម្បីទាក់ទាញវិនិយោគិនបរទេសនៅកម្ពុជាបន្ថែមទៀត ដូចជា ការចុះបញ្ជីពាណិជ្ជកម្មដែលមានលក្ខណៈសាមញ្ញ និងងាយស្រួល ដល់ការកាត់បន្ថយពេលវេលានៃការចុះបញ្ជី, ទទួលបាននូវជំនួយផ្នែកហិរញ្ញវត្ថុ និងដើមទុនសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការគ្រប់គ្រងបំណុលនៅកម្ពុជា និងគំនិតផ្តួចផ្តើមសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជា ការបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានងើបឡើងវិញស្របតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នូវការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាយុទ្ធសាស្រ្ត និងវិធានការក្នុងការធ្វើកំណែទម្រង់ថ្មីៗជាបន្តបន្ទាប់ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី