SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Sailun Group នឹងពង្រីកការវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ និងបង្កើតសួនឧស្សាហកម្ម នៅកម្ពុជា


ក្រុមហ៊ុន Sailun Group នឹងពង្រីកការវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ និងបង្កើតសួនឧស្សាហកម្ម នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-08

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-08

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា ដែលផ្តោតលើគម្រោងចំនួន២ រួមមាន៖ ទី១.ការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផលិតចេញជាផលិតផលផ្សេងៗ ដូចជាសំបកកង់រថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ និងទី២.បង្កើតសួនឧស្សាហកម្ម ដើម្បីឱ្យខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ មានសមត្ថភាពផលិតនៅក្នុងតំបន់ផងដែរ។

ក្នុងជំនួប នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បំណងរបស់ក្រុមហ៊ុនក្នុងការបង្កើតនូវប្រព័ន្ធអេកូស៊ីស្ទេមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្តនៅក្នុងសួនឧស្សាហកម្ម គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជាឱ្យគិតគូរដល់ការបង្កើតនូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក និងទីអន្តរជាតិ។

ក្នុងឱកាសពិភាក្សាការងារជាមួយលោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការ និងពិភាក្សាបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី