2024-09-12
គិត បុប្ផា
2024-09-12
គិត បុប្ផា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ របស់កូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាសមិទ្ធផលរបស់អ្នកដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានធ្វើបាឋកថាស្តីពី«បទពិសោធរបស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» យ៉ាងដូច្នេះថា៖«សម្រាប់កម្ពុជា សញ្ញាបត្រនាពេលនេះ ជាការទទួលស្គាល់គុណតម្លៃថ្នាក់ដឹកនាំរបស់កម្ពុជា ក្នុងការកសាងសន្តិភាពជាតិ ដែលអាចផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់បណ្តុះបណ្តាលសន្តិភាព បង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅលើមជ្ឈដ្ឋានអន្តរជាតិ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា សញ្ញាបត្រនេះក៏ជាសក្ខីភាពបង្ហាញថាអ្វីដែលរដ្ឋាភិបាលកម្ពុជា ខិតខំធ្វើកន្លងមក ជាការដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុតសម្រាប់សន្តិភាពជាតិ និងអន្តរជាតិ»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី