2024-03-22
SME News
2024-03-22
SME News
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ថៃ លើកកម្ពស់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា សម្តេចចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ លើកកម្ពស់ពីទំនាក់ទំនងដៃគូរជាយុទ្ធសាស្ដ្រ ទៅជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយនៅពេលអនាគត។
ក្នុងជំនួបជាមួយនឹងឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា ប្រធានរដ្ឋសភាថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការតំបន់ដោយកម្ពុជា និងថៃ ត្រូវជំរុញថែមទៀត ដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និងមហាអនុតំបន់មេគង្គ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ក្រៅពីការពិភាក្សាលើវិស័យសេដ្ឋកិច្ចនៃប្រទេសទាំង២ ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា បានលើកឡើងផងដែរថា កម្ពុជា និងថៃ ជាប្រទេសភូមិផងរបងជាមួយគ្នាដែលត្រូវគិតគូដើម្បីជាផលប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងពីរ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែពលករកម្ពុជាដែលកំពុងធ្វើការនិងប្រកបមុខរបរក្នុងប្រទេសថៃដូចជាប្រជាជនថៃដែរ ជាពិសេសបានផ្ដល់ឱកាសឱ្យគ្រួសារ និងកូនរបស់ពលករកម្ពុជា ទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី