2024-03-30
គិត បុប្ផា
2024-03-30
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានច្រានចោលព័ត៌មានដែលចុះផ្សាយថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធបន្តកើនឡើង ពោលគឺផ្ទុយពីនិន្នាការតំបន់។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
ក្នុងសេចក្តីបំភ្លឺព័ត៌មាន ធនាគារជាតិ ក៏បានបង្ហាញអំពីវឌ្ឍនភាពរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៃការទូទាត់នៅកម្ពុជា រួមមាន៖ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងការស្កេន QR Code សម្រាប់ទូទាត់ក្នុងហាងលក់ទំនិញ ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស។ ជាក់ស្តែង ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀល និងដុល្លារ បានកើនឡើងពី ១,១ពាន់លានប្រតិបត្តិការ ក្នុងឆ្នាំ២០២២ ដល់ ១,៧៨៦ លានប្រតិបត្តិការ ក្នុងឆ្នាំ២០២៣។
បើតាមធនាគារជាតិ ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀល និងដុល្លារ បានកើនឡើងពី ៤០០ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២ ដល់ ៤៩២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ ១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំណែក ការទូទាត់ប្រើប្រាស់ប្រព័ន្ធបាគងវិញ បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានអតិថិជនបើកគណនីសរុប ២៧,៦លានគណនី ហើយអាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង ២,៩លានទីតាំង ត្រឹមចុងឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី