SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គោលនយោបាយផ្តល់អាហារូបករណ៍ ១លាន៥សែនកន្លែង ដល់យុវជនគ្រួសារក្រីក្រដាក់អនុវត្តភ្លាមៗ!


គោលនយោបាយផ្តល់អាហារូបករណ៍ ១លាន៥សែនកន្លែង ដល់យុវជនគ្រួសារក្រីក្រដាក់អនុវត្តភ្លាមៗ!
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកពីគោលនយោបាយផ្តល់អាហារូបករណ៍បន្ថែមចំនួន១លាន៥សែនកន្លែង ដល់យុវជនដែលអាទិភាពមកពីគ្រួសារក្រីក្រ។ ការផ្តល់ជូននេះ ស្ថិតនៅក្នុងគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តភ្លាមៗ នៅក្នុងឆ្នាំ២០២៣នេះ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាការគិតគូពីកត្តាសុខភាព បូកបន្ថែមនូវសមត្ថភាព នឹងបង្កើតបាននូវគុណភាពនៃមូលធនមនុស្សរបស់សង្គមជាតិកម្ពុជា។

ការប្រកាសពីគោលនយោបាយអាទិភាពនេះ ត្រូវបានឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកឡើងនៅក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន១៨ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានបន្ថែមថា យុវជនដែលទទួលបានអាហារូបកណ៍នេះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលថែមទៀតផង ពីព្រោះពួកគេជាយុវជនមកពីគ្រួសារក្រីក្រ ហើយនេះជាគោល នយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មីដែលបានដាក់អនុវត្ត។ ចំនួនអាហារូបករណ៍ ១លាន៥សែនកន្លែងនោះ មិនរាប់បញ្ចូលជាមួយនឹងអាហារូបករណ៍ដែលរដ្ឋាភិបាលបានផ្តល់ជូននៅតាមគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗនាពេលកន្លងមកនោះទេ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយផ្តល់ជូនអាហារូបករណ៍បន្ថែមនេះ គឺមានជាវគ្គបណ្តុះបណ្តាលក្នុងរយៈពេលខ្លី ធម្យម និងរយៈពេលវែង ហើយរដ្ឋបានកំណតយក ២ទៅ៤% នៃចំនួនអាហារូបករណ៍សរុប ដើម្បីរៀនជំនាញដែលទាក់ទងនឹងសិប្បកម្មតម្បាញរបស់ខ្មែរ ដើម្បីបន្តរក្សាមរតក វប្បធម៌របស់ជាតិយើង។ នាយករដ្ឋមន្ត្រីថ្មី បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖«អ៊ីចឹងកូនចៅប្រជាពលរដ្ឋ កម្មករ និយោជិត មន្ត្រីសាធារណៈ នឹងទទួលបានគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលយើងនឹងត្រូវដាក់បន្ទាន់ជូនបន្ថែមដល់ប្រជាពលរដ្ឋបែបនេះ»៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599