2024-03-19
SME News
2024-03-19
SME News
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រកាសស្វែងរកអ្នកថតរូបស្អាតជាងគេ ក្នុងកម្មវិធីប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ ដោយបើកទទួលរូបថតចាប់ពីថ្ងៃទី២០-២៥ ខែមីនា ឆ្នាំ២០២៤នេះ។ ខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០-២៣ខែមីនា ឆ្នាំ២០២៤ ចន្លោះពីម៉ោង៥ព្រឹក ដល់ម៉ោង៧ព្រឹក។
ព្រឹត្តិការណ៍សមរាត្រីអង្គរឆ្នាំ២០២៤នេះ អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ ទេសចរអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលស្អាតជាងគេដោយមានឱកាសទទួលបានរង្វាន់ចាប់ពី ១ លានរៀល ដល់ ៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ។ លក្ខខណ្ឌនៃការការចូលរួមប្រកួតនេះ ក្រសួងទេសចរណ៍ឱ្យដឹងថា ជ្រើសរើសរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្តឆ្នាំ២០២៤ ដែលខ្លួនបានថតដោយផ្ទាល់ រួចផ្ញើទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួរទេសចរណ៍៖ https://www.facebook.com/cambodia.tourism.ministry ដោយភ្ជាប់ជាមួយនឹងឈ្មោះ និងលេខទូរស័ព្ទ ដែលអាចប្រើប្រាស់ Telegram បាន។ បន្ទាប់ពីនេះ ក្រុមការងាររៀបចំកម្មវិធីនឹងវាយតម្លៃរូបថតដែលស្អាតជាងគេចំនួន ១០សន្លឹក ដើម្បីផ្សព្វផ្សាយទៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្តសៀមរាប កាន់តែច្រើនស្របតាមយុទ្ធនាការណ៍«ទស្សនាសៀមរាប ឆ្នាំ២០២៤» ខណៈដែលសៀមរាប ទើបតែបញ្ចប់ពិធីបុណ្យទន្លេលើកទី៨ រយៈពេល៣ថ្ងៃ ដោយមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី