SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បរធនបាលកិច្ច បានចុះបញ្ជីជាង ១ពាន់ករណី ក្នុងទំហំបរធនជាង ១,៧ពាន់លានដុល្លារ


បរធនបាលកិច្ច បានចុះបញ្ជីជាង ១ពាន់ករណី ក្នុងទំហំបរធនជាង ១,៧ពាន់លានដុល្លារ
ធនាគារ-ហិរញ្ញវត្ថុ

2024-12-09

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-12-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ បច្ចុប្បន្ន ទីផ្សារបរធនបាលកិច្ច មានបរធនបាលកិច្ចដែលបានចុះបញ្ជីសរុបចំនួន ១,១០៦ ករណី និងគិតជាទំហំបរធនសរុបចំនួន ១,៧៤២លានដុល្លារ ព្រមទាំងមានប្រតិបត្តិករបរធនបាលសរុបចំនួន៣៦។ នេះបើតាមការចុះផ្សាយរបស់និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងចំណោមប្រតិបត្តិករបរធនបាលសរុបចំនួន៣៦ នេះ រួមមានក្រុមហ៊ុនបរធនបាលចំនួន១៣ និងធនាគារពាណិជ្ជ ដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន២៣ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៦៦រូប ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ., ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ១៦ និងក្រុហ៊ុនផ្តល់សេវាសវនកម្មចំនួន១៥ ដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ.។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី «វិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច» នៅខេត្ដកែប ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃន.ប.ធ. បានលើកឡើងពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើតទំនុកចិត្ត ការទាក់ទាញការវិនិយោគបន្ថែម ពិសេសចូលរួមចំណែកជំរុញដំណើរការអភិវឌ្ឍគម្រោងធុរកិច្ចនានាក្នុងខេត្ដកែប ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។

សិក្ខាសាលាផ្សព្វផ្សាយខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងបន្ថែម ឱ្យបានកាន់តែទូលំទូលាយដល់មន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តកែប ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ពីនិយមន័យបរធនបាលកិច្ច, យន្ដការ និងប្រតិបត្ដិការបរធនបាលកិច្ច និងភាពត្រឹមត្រូវ និងអនុលោមភាពតាមច្បាប់នៃការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី