2024-04-13
គិត បុប្ផា
2024-04-13
គិត បុប្ផា
ភ្នំពេញ៖ មនុស្សដែលកើតឆ្នាំរោង គឺជាមនុស្សមានចិត្តបុណ្យសុន្ទរទាន់ចូលចិត្តជួយអ្នកដទៃ មានវាចាមុះមុត សតិបញ្ញាឈ្លាសវៃ ចិត្តស្រាលឆាប់ខឹងឆាប់បាត់ ពេញចិត្តនឹងរស់កាម្មារមណ៍មិនចេះនឿយណាយ។ បើតាមការទស្សទាយ នៅក្នុងសៀវភៅមហាសង្រ្កាន្ត ឆ្នាំរោង ឆស័ក ព.ស ២៥៦៨.គ.ស.២០២៤ មនុស្សដែលកើតឆ្នាំរោង អាចឱ្យខ្លួនធំដុំបានដោយខ្លួនឯង និងមានជោគលាភធំម្តងម្កាល។
មនុស្សកើតឆ្នាំរោង ពង្សទេវតាប្រុស នាមជាសត្វនាគរាជ ធាតុមាស អន្សា កំណើតនៅថ្ងៃព្រហស្បតិ៍សិរីធ្លាក់មកពីដើមទ្រូងព្រះព្រហ្មមូលព្រលឹងនៅនឹងដើមឫស្សី និងដើមរកា។ មនុស្សដែលកើតឆ្នាំនេះ កាល បើទៅតាំងលំនៅទីណាត្រូវរករំសេវឬដីខ្សាច់ទៅជាប់ ដើម្បីបំពេញគុម្ព ឬគល់នៃដើមឫស្សី ឬដើមរការ ដើម្បីជាសិរីមង្គលដល់ខ្លួន និងក្រុមគ្រួសារ។ មនុស្សកើតឆ្នាំនេះ តែងមានព្រះកេតុថែរក្សាអរិសត្រូវមិនអាចប៉ុនប៉ងពាធាបានឡើយ ព្រមទាំងរមែងជាមនុស្សមាននិស្ស័យនិងជោគសំណាងល្អ និងមានសេចក្តីសុខកាយសប្បាយចិត្ត ចៅហ្វាយនាយចិញ្ចឹមបីបាច់រក្សា នឹងបានទៅជាអ្នកមាន បុណ្យស័ក្តិ រហូតមានកិត្តិយសកត្តិនាមល្បីល្បាញ។
មនុស្សឆ្នាំរោង តែងទទួលជោគលាភពីភេទផ្ទុយគ្នា ពិសេសការធ្វើការជាមួយមនុស្សផ្ទុយភេទ នឹងតែងតែទទួលផលបានល្អជាវិសេស។ មុខរបរដែលសក្កិសមបំផុតគឺ «ទទួលយកអាសា» ចំពោះការងារដែលអ្នកផ្សេងធ្វើមិនកើត ហើយឱ្យអ្នកដែលកើតឆ្នាំរោង ទទួលធ្វើរមែងតែងបានទទួលលទ្ធផលល្អជាវិសេស នឹងបានទៅអ្នកមានស្ដុកស្ដម្ភកាលបើដល់វ័យជរា។
ប្រភព៖ ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆាំ្នរោង ឆស័ក ចុល្លសករាជ១៣៨៦ មហាសករាជ១៩៤៦ គណនានិងរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី