SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហ៍កម្ម លើកទឹកចិត្តធុរកិច្ចថ្មីឱ្យរួមចំណែកប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសបង្កើតបច្ចេកវិទ្យា


រដ្ឋមន្ត្រីឧស្សាហ៍កម្ម លើកទឹកចិត្តធុរកិច្ចថ្មីឱ្យរួមចំណែកប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសបង្កើតបច្ចេកវិទ្យា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីបិទកម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យា រដូវកាលទី២ បានជំរុញលើកទឹកចិត្តដល់ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ចាប់យកឱកាសទីផ្សារតំបន់ និងពិភលោក។

ការចាប់យកឱកាសនេះ ដោយសម្លឹងមើលទីផ្សារឱ្យបានធំទូលាយ ពោលគឺត្រូវស្វែងយល់ពីឱកាសទីផ្សារទាំងក្នុងតំបន់ និងសកលលោក បន្ថែមពីលើទីផ្សារក្នុងស្រុកដែលមានស្រាប់ ដូចជាទីផ្សារអាស៊ានដែលមានប្រជាជនចំនួន៦៨០លាននាក់ និងមានផលិតផលក្នុងស្រុកសរុប៤,២ទ្រីលានដុល្លារអាម៉េរិក។ នេះជាការបន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ក្នុងសុន្ទរកថាបិទកម្មវិធីនារដូវកាលទី២ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យខេមតិច និងគាំទ្រដោយសហគ្រិនខ្មែរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។

ក្នុងកម្មវិធី ដែលមានគោលដៅលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា និងសហគ្រិនភាពនេះ មានការចូលរួមប្រកួតប្រជែងពីនិស្សិតចំនួន១១៤ក្រុម មកពី២០សាកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជានោះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីតួនាទីនៃនវានុវត្តន៍ ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសប្រើបច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា។ «វឌ្ឍនភាពនៃធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា (Tech Startups) គឺជាកាតាលីករថ្មីមួយដើម្បីលើកកម្ពស់កម្រិតនវានុវត្តន៍ជាតិ និងដើរតួសំខាន់ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ដែលមានមូលដ្ឋានសង្គម-សេដ្ឋកិច្ចផ្អែកលើចំណេះដឹង»។ ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់យ៉ាងដូច្នេះ៕


ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងទៀតថា កម្មវិធីប្រកួតនវានុវត្តន៍បច្ចេកវិទ្យានេះ បានបង្ហាញពីកំណើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ដែលនឹងដើរតួនាទីសំខាន់ក្នុងការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា, បង្កើតការងារក្នុងវិស័យបច្ចេកវិទ្យាទំនើប ដូចជាបញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យ ព្រមទាំងគាំទ្រសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599