SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីសេដ្ឋកិច្ច ឱ្យសហគ្រិនខ្មែរ KE ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីពង្រីកទីផ្សារដល់ MSMEs


រដ្ឋមន្ត្រីសេដ្ឋកិច្ច ឱ្យសហគ្រិនខ្មែរ KE ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីពង្រីកទីផ្សារដល់ MSMEs
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ ត្រូវបន្តអនុវត្តកម្មវិធីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) ដើម្បីមានលទ្ធភាពខ្ពស់ក្នុងការពង្រីកទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ នេះជាការលើកឡើងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្តថា កម្មវិធីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នឹងធ្វើឱ្យធុរកិច្ចថ្មី និង MSMEs ទទួលបានទុនវិនិយោគបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុ, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម។

ក្នុងទិវានេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានបញ្ជាក់ថា សហគ្រិនខ្មែរ ត្រូវខិតខំកៀរគរថវិកាពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធនានា បន្ថែមលើថវិកាគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីពង្រីកវិសាលភាព ក្នុងការគាំទ្រសហគ្រិនភាព ឱ្យបានដល់ ២៥រាជធានី-ខេត្ត ដើម្បីមានលទ្ធភាពបន្ថែម ក្នុងការជួយជ្រោមជ្រែងសហគ្រិន, ធុរកិច្ចថ្មី និង MSMEs ឱ្យកាន់តែមានភាពប្រកួតប្រជែង និងស្តង់ដារខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី