SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ខេត្តសៀមរាប ទទួលបានទេសចរបរទេសជាង ១លាននាក់ កើនឡើងជិត ៣០ភាគរយ ក្នុងឆ្នាំ២០២៤


ខេត្តសៀមរាប ទទួលបានទេសចរបរទេសជាង ១លាននាក់ កើនឡើងជិត ៣០ភាគរយ ក្នុងឆ្នាំ២០២៤
A+ A-

ភ្នំពេញ៖ ខេត្តសៀមរាប ទទួលបានអ្នកទេសចរបរទេសប្រមាណជាង ១លាន ២ម៉ឺននាក់ ដែលចំនួននេះ មានការកើនឡើងប្រហែល ២៨ភាគរយ បើប្រៀបធៀបជាមួយ ឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមការលើកឡើងរបស់អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចំនួន២០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាល រយៈពេល៨ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ង៉ូវ សេងកាក់ បានបន្តថា ការកើនឡើងនៃទេសចរបរទេស ដែលមកកម្សាន្តនៅខេត្តសៀមរាបនេះ បង្ហាញឱ្យឃើញថា វិស័យនេះបានងើបឡើងវិញ ក្រោយដួលរំដោយសារវិបត្តិកូវីដ១៩។ ជាមួយគ្នានេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានលើកឡើងថា ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍ បានដាក់យុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)» ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយបានផ្តោតទាំងបរិមាណ និងគុណភាព។

ឯកឧត្តម ប៉ាក់ សុខុម បន្តថា យុទ្ធនាការខាងលើនេះ នឹងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។ ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាក់ សុខុម ក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ ខិតខំអនុវត្តការងារ ដោយប្រើចំណេះជំនាញ ដែលទទួលបានប្រកបជាផ្លែផ្កាល្អ ព្រោះការបណ្តុះបណ្តាលនេះ បានផ្តល់លទ្ធភាពក្នុងការស្វែងរកឱកាសការងារល្អៗដើម្បីខ្លួនឯង គ្រួសារនិងសង្គមជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី