SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ចំណុចសំខាន់ៗ ដែលអ្នកគួរយល់ដឹងនិងត្រៀមលក្ខណៈ សម្រាប់ការបង្កើត Website ឱ្យត្រឹមត្រូវតាមស្តង់ដារ


ចំណុចសំខាន់ៗ ដែលអ្នកគួរយល់ដឹងនិងត្រៀមលក្ខណៈ សម្រាប់ការបង្កើត Website ឱ្យត្រឹមត្រូវតាមស្តង់ដារ
A+ A-

ភ្នំពេញ៖ គេហទំព័រ (Website) ជាទូទៅ ត្រូវបានគេរចនាឡើង ដើម្បីផ្តល់បទពិសោធប្រើប្រាស់ល្អបំផុតដោយរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើន និងសម្បូរទៅដោយការរចនា ដែលសមស្របទៅនឹងការប្រើប្រាស់ (Responsive Design), មានសុវត្ថិភាពខ្ពស់ដោយការប្រើប្រាស់ HTTPS និង SSL និងប្រព័ន្ធគ្រប់គ្រងមាតិកាដូចជា WordPress ដែលងាយស្រួលក្នុងការធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រង។

គេហទំព័រ នាពេលបច្ចុប្បន្ន ត្រូវបានបង្កើតឡើងតាមវិធីសំខាន់ៗមួយចំនួន ដែលអ្នកបង្កើតគេហទំព័រគួរ យល់ដឹង៖

ទី១. Planning ៖ ការកំណត់គោលបំណងដែលខ្លួនចង់បង្កើត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃអ្នកប្រើប្រាស់ ធ្វើការស្រាវជា្រវ រៀបចំផែនការសម្រាប់ផ្នែកមាតិកានីមួយៗ និងសមាសធាតុរបស់គេហទំព័ររបស់អ្នក។

ទី២. Design ៖ រៀបចំការ Design ឬប្លង់នៃគេហទំព័ររបស់អ្នក ការរចនា Logo ដែលអាចប្រើប្រាស់ Tool មួយចំនួនដូចជា Figma, Framework, Adobe X… ហើយអ្នកត្រូវធានាថា Website របស់អ្នកគឺដំណើរការបានគ្រប់ទម្រង់អេក្រង់ផ្សេងៗ (Responsive)។

ទី៣. Set Up the Environment ៖ ទិញឈ្មោះដែន (Domain) និងជ្រើសរើស Server សម្រាប់រក្សាគេហទំព័ររបស់អ្នក ហើយអ្នកអាចប្រើ XAMPP, MAMP, សម្រាប់ការអភិវឌ្ឍ Website ក្នុងកុំព្យូទ័រ (Localthost)។

ទី៤. Develop ៖ សំដៅទៅលើការអភិវឌ្ឍ ផ្នែកខាងមុខ (Front-End) ជាមួយ HTML, CSS, Javascript ហើយអ្នកអាចប្រើភាសា PHP ឬ Node JS សម្រាប់ការអភិវឌ្ឍលើ Back-end និងកំណត់ Database ដែលអ្នកចង់ប្រើប្រាស់ និងធ្វើការសាកល្បងគេហទំព័ររបស់អ្នកលើ Browser។

ទី៥. Content Creation ៖ ពិនិត្យអត្ថបទសម្រាប់ Website, កំណត់ទៅលើរូបភាព និងទំហំនៃវីដេអូរបស់អ្នក នឹងកំណត់លើការស្វែងរក SEO ។

ទី៦. Deployment ៖ បញ្ចូលគេហទំព័ររបស់អ្នកទៅក្នុងម៉ាស៊ីនមេ (Server) និងធ្វើការកំណត់ DNS (Domain Name) រួមទាំងដំឡើង SSL បន្ទាប់មកអ្នកអាចសាកល្បង និងបង្ហាញគេហទំព័រដោយផ្លូវការជាសាធារណៈ។

ទី៧. Maintenance ៖ ធ្វើបច្ចុប្បន្នភាពមាតិកា និងកម្មវិធីរបស់អ្នកឱ្យបានទៀងទាត់ ដើម្បីរក្សាគេហទំព័រឱ្យមានសុវត្ថិភាព និងជៀសវាងការបាត់បង់ទិន្នន័យ ដែលអ្នកអាចប្រើប្រាស់ឧបករណ៍ដូចជា Google Analytics ត្រួតពិនិត្យនិងតាមដានប្រព័ន្ធ SEO ដើម្បីរក្សាតំណែងល្អ។

ការណែនាំជាជំហានៗនេះ នឹងជួយអ្នកបង្កើតគេហទំព័រដែលមានមុខងារ និងវិជ្ជាជីវៈត្រឹមត្រូវ និងមានសុវត្ថិភាពស្របតាមស្តង់ដារនៃអ្នកប្រើប្រាស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី