SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

«ត្រីវិស័យ» កម្មវិធីទូរសព្ធដៃជួយដល់សិស្សរៀបចំផែនការសិក្សា និងអាជីពការងារទៅថ្ងៃអនាគត!


«ត្រីវិស័យ» កម្មវិធីទូរសព្ធដៃជួយដល់សិស្សរៀបចំផែនការសិក្សា និងអាជីពការងារទៅថ្ងៃអនាគត!
A+ A-

ភ្នំពេញ៖ «ត្រីវិស័យ (TreyVisay)» កែណែថ្មី2.0.0 ជាកម្មវិធីទូរសព្ទដៃ(App) សម្រាប់ឱ្យសិស្សធ្វើស្វ័យវាយតម្លៃអំពីបុគ្គលិកលក្ខណៈ មុខរបរ ឈ្វេងយល់ព័ត៌មានអំពីមុខជំនាញសិក្សា ព័ត៌មានអាជីព គ្រឹះស្ថានឧត្ដមសិក្សា និងព័ត៌មានទីផ្សារការងារ ដើម្បីជួយដល់ការរៀបចំផែនការសិក្សា និងអាជីពការងារនាថ្ងៃអនាគតរបស់សិស្ស បានល្អប្រសើរ។

កម្មវិធីទូរសព្ទដៃ«ត្រីវិស័យ» ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២ អាចធ្វើការស្វែងយល់អំពីខ្លួនឯង ដោយតាមរយៈការធ្វើតេស្តជាមួយនឹងកម្មវិធីនេះ ដើម្បីអាចស្គាល់ពីជំនាញទន់, ជំនាញរឹង និងកំណត់គោលដៅរបស់ខ្លួន សម្រាប់ជ្រើសរើសជំនាញវិជ្ជាជីវៈនាពេលអនាគត។ មុខងារនៃកម្មវិធី«ត្រីវិស័យ (TreyVisay)» កំណែថ្មី2.0.0 មានដូចជាកម្មវិធីវាយតម្លៃមុខរបរ និងអាជីព, តេស្តភាពឆ្លាតវៃ, គ្រឹះស្ថានសិក្សា, ប្រភេទការងារ, វីដេអូមុខរបរ និងមជ្ឈមណ្ឌលការងារផងដែរ។

កម្មវិធី«ត្រីវិស័យ (TreyVisay)» បានបញ្ចូលនូវព័ត៌មានជាក់ទងជាមួយនឹងគ្រឹះស្ថានសិក្សាក្នុងស្រុក, ព័ត៌មានអំពីជំនាញដែលត្រូវសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាព័ត៌មានអំពីជំនាញវិជ្ជាជីវៈដោយមានភ្ជាប់ជាមួយនឹងសាលាវិជ្ជាជីវៈដែលអាចសិក្សាបានផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យគ្រឹះស្ថានមធ្យមសិក្សាទាំងអស់ ចូលរួមផ្សព្វផ្សាយកម្មវិធីប្រឹក្សាតាមប្រព័ន្ធអេឡិចត្រូនិក App TreyVisay នេះដែលជាប្រយោជន៍ដល់យុវជន និងសិស្សនិស្សិតទាំងអស់។ ទាញយកកម្មវិធីត្រីវិស័យ៖ https://onelink.to/xrjebn ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី