SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អង្គការយូណេស្កូ បន្តសហការជាមួយក្រសួងអប់រំ ជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំកម្ពុជា


អង្គការយូណេស្កូ បន្តសហការជាមួយក្រសួងអប់រំ ជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យអប់រំកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ បានបង្ហាញចំណាប់អារម្មណ៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យអប់រំ។ ឯកឧត្តម Sardar Umar Alam បានលើកឡើងពីសក្តានុពលរបស់អង្គការយូណេស្កូ ដែលជួយគាំទ្រវិស័យអប់រំលើចក្ខុវិស័យនេះ ក្នុងគោលដៅឱ្យគ្រូបង្រៀន និងសិស្សានុសិស្សសតវត្សទី២១ មានជំនាញ និងសមត្ថភាពឌីជីថលពេញលេញ។

ក្នុងជំនួបជាមួយឯកឧត្តម Sardar Umar Alam ស្តីពីក្របខ័ណ្ឌសមត្ថភាពបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអរគុណដល់អង្គការយូណេស្កូ ដែលចូលរួមគាំទ្រក្នុងការរៀបចំ (Edtech Summit) លើកទី១ របស់កម្ពុជានាពេលកន្លង និងបានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់អង្គការក្នុងការបន្តកិច្ចសហការជាមួយក្រសួងអប់រំលើការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត(AI) ក្នុងការរៀន និងបង្រៀន ដើម្បីពង្រឹងគុណភាពអប់រំ។

ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យជួយគាំទ្រ និងចាប់ផ្តើមពង្រឹងពីចំណុចមួយចំនួនក្នុងវិស័យអប់រំ ដូចជាការបង្កើត និងត្រៀមរៀបចំបណ្ណាល័យឌីជីថល, ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់តេស្ត(PISA)បន្ថែម ពិសេសសិក្សាពីតំបន់ ក៏ដូចជាកំណត់ក្របខ័ណ្ឌឱ្យបានច្បាស់លាស់ ដែលចាប់ផ្តើមពីការប្រើប្រាស់ AI ។ ការចាប់ផ្តើមប្រើប្រាស់ AI នេះ ដើម្បីជួយគាំទ្រលើការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត(AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាពឌីជីថល ដូចជាការបង្កើតខ្លឹមសារមេរៀនឱ្យមានភាពទាក់ទាញ និងគុណភាពក្នុងរយៈពេលខ្លីជាដើម។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី