2024-09-10
គិត បុប្ផា
2024-09-10
គិត បុប្ផា
ភ្នំពេញ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត នឹងផ្តល់អាហារូបករណ៍ឱ្យយុវជន រៀនជំនាញធ្វើនំដោយឥតគិតថ្លៃ ក្នុងរយៈពេល ៤ខែ។ តាមការចុះផ្សាយរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត សិស្សដែលមានបណ្ណក្រីក្រ និងបណ្ណងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ អំឡុងពេលសិក្សា។
យុវជន ដែលមានបំណងសិក្សាជំនាញធ្វើនំ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://scholarship.tvet.gov.kh/request-scholarship ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ សម្រាប់ព័ត៌មានលម្អិត សាធារណជនអាចទំនាក់ទំនងតាមលេខទូរសព្ទ ០១៦ ៣៥៧ ៩២៨ និង០១២ ៧៥០ ៩៦៩។
ជំនាញខាងលើនេះ គឺស្ថិតក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសស្មើគ្នាដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌/បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី