SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ត្រឹមកន្លះខែដើមឆ្នាំ២០២៤ CDC អនុម័តគម្រោងចំនួន១០ មានទុនវិនិយោគជាង ៦០លានដុល្លារ និងបង្កើតការងារជាង១២ម៉ឺនកន្លែង


ត្រឹមកន្លះខែដើមឆ្នាំ២០២៤ CDC អនុម័តគម្រោងចំនួន១០ មានទុនវិនិយោគជាង ៦០លានដុល្លារ និងបង្កើតការងារជាង១២ម៉ឺនកន្លែង
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន១០ ដែលមានទុនវិនិយោគសរុបជាង ៦០លានដុល្លារ មានទីតាំងនៅរាជធានី-ខេត្តចំនួន៤។ បើតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី១៧មករា គម្រោងចំនួន១០នេះ ត្រូវបាន CDC អនុម័តគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

គម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន១០ ដែលអាចបង្កើតការងារបាន ១២ ៦៩៥កន្លែងនោះ មានទីតាំងស្ថិតនៅរាជធានី-ខេត្តចំនួន៤ ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។ គម្រោងវិនិយោគទាំង១០ រួមមាន៖ ១. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅស្រុកស្អាង ខេត្តកណ្តាល។ ២. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចំណែក គម្រោងទី៣ គឺគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលគម្រោងទី៤ និង៥ ក្រុមហ៊ុនចំនួន២ វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ២កន្លែង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រីឯទី៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ កាបូប និងស្បែកជើង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំពោះគម្រោងទី៧ គឺជាគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក នៅស្រុកសំរោង ខេត្តតាកែវ។ ទី៨. គម្រោងវិនិយោគបង្កើតរោងចក្រផលិតពីប្លាស្ទិក ដូចជា៖ ធុងទឹកកក ធុង ប្រអប់រក្សាកម្ដៅ និងទូកកៃយ៉ាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទី៩. គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី១០. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់ នៅស្រុកត្រាំកក់ ខេត្តតាកែវ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី