SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា អនុម័តគម្រោងចំនួន៣៩១ ដែលមានទំហំវិនិយោគជាង ៧,៥ពាន់លានដុល្លារ ក្នុងរយៈពេល ១ឆ្នាំ


កម្ពុជា អនុម័តគម្រោងចំនួន៣៩១ ដែលមានទំហំវិនិយោគជាង ៧,៥ពាន់លានដុល្លារ ក្នុងរយៈពេល ១ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង មានទំហំវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ ក្នុងរយៈពេល ១ឆ្នាំ ដែលគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤។ តាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២៨ សីហា គម្រោងចំនួន ៣៩១គម្រោងនេះ អាចបង្កើតការងារបាន ៣៤១ពាន់កន្លែង។

ក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគរបស់ CDC មានការកើនឡើង ១៦៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ ៤,៦៧២លានដុល្លារ ស្មើនឹង១៦១% បើធៀបនឹងរយៈពេល ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។ ការកើនឡើងនៃគម្រោងវិនិយោគនេះ គឺដោយសារមានគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងដែលបានអនុម័តចំនួន ៣៩១គម្រោងនេះ មានគម្រោងវិនិយោគដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ១៣០គម្រោង។

គម្រោង ដែលមានភាពលេចធ្លោជាងគេក្នុងចំណោមគម្រោងដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានដូចជា៖ ទី១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២ ៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣ ៨៦០កន្លែង។ ចំពោះ ទី២. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០ MW មានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណជាង ៤៤០លានដុល្លារ និងអាចបង្កើតការងារបាន ២២០កន្លែង និងគម្រោងទី៣. គឺគម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន២ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគជាង ១៣៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៧កន្លែង។

រីឯ គម្រោងដែលលេចធ្លោក្នុងតំបន់សេដ្ឋកិច្ចពិសេស រួមមាន៖ ទី១. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគប្រមាណជាង ៤៣០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។ ទី២. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត មានទំហំវិនិយោគ ២៥៦លានដុល្លារ អាចបង្កើតការងារបានចំនួន ១ ៥០០កន្លែង និងទី៣. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៥កន្លែង ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កណ្តាល ព្រះសីហនុ និងខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣៧៤លានដុល្លារ អាចបង្កើតការងារបានចំនួន ២ ២៥០កន្លែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី