SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់សហគ្រិនខ្មែរចូលរួមពិព័រណ៍សម្គាល់ភូមិសាស្រ្ដទំនិញ និងម្ហូបអាហារ នៅប្រទេសចិន


ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់សហគ្រិនខ្មែរចូលរួមពិព័រណ៍សម្គាល់ភូមិសាស្រ្ដទំនិញ និងម្ហូបអាហារ នៅប្រទេសចិន
ពាណិជ្ជកម្ម

2024-07-05

លន់ ចាន់ធូ

ពាណិជ្ជកម្ម

2024-07-05

លន់ ចាន់ធូ

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់ពាណិជ្ជករ ផលិតករ ចូលរួម«ពិព័រណ៍ផលិតផលការពារម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ និងផលិតផលម្ហូបអាហារ និងកសិកម្មនាំចូលអន្តរជាតិ ជឹងចូវ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖«តម្រូវការប្រើប្រាស់ថ្មី ចែករំលែកម្ហូបអាហារសកល» ដែលនឹងធ្វើនៅខេត្តហឺណាន ប្រទេសចិន ថ្ងៃទី១១-១៣ ខែតុលាខាងមុខ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ ខែកក្កដា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិនេះ នឹងផ្តល់ឱកាសដល់សហគ្រាសផលិតម្ហូបអាហារ និងភេសជ្ជៈ ផលិតផលកសិកម្ម និងផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិ។ បន្ថែមពីនេះ សហគ្រាសដែលចូលក្នុងការតាំងពិព័រណ៍ខាងលើ ក៏មានឱកាសស្វែងរកដៃគូអាជីវកម្មថ្មីក្នុងទីផ្សារប្រទេសសចិនផងដែរ។

ការចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ ដែលរៀបចំដោយគណៈកម្មការ PGIE & CIFA នេះ តម្រូវឱ្យបង់ថ្លៃស្តង់តាមតម្លៃជាក់ស្តែងរបស់គណៈកម្មការរៀបចំ។ សម្រាប់ម្ចាស់អាជីវកម្ម ផលិតករ ឬ សាធារណជនដែលមានបំណងចូលរួមក្នុងពិព័រណ៍អាចទាក់ទងតាមរយៈ ភាគីរៀបចំកម្មពិធីនៅប្រទេសចិនដែលមានឈ្មោះ YANG Jianzhuang និង YAN Yaoyao ឬលេខទំនាក់ទំនង៖ +៨៦-១៣៩ ១៦៨ ៦០៣៩ / +៨៦-១៨២ ២១៤ ៣១៨២៥ និងអ៊ីម៉ែលៈ [email protected]

ឬក៏តាមរយៈក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ដែលមានលេខទំនាក់ទំនង ០៨៧ ៧៥៥ ៥៥១ / ០៧៧ ៣៦១ ៨៣៦ និងអ៊ីមែល [email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី