SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កសិករដាំម្រេច ៤០គ្រួសារនៅត្បូងឃ្មុំ កំពុងសិក្សាពីលទ្ធភាពចងក្រងជា«សហគមន៍កសិកម្មទំនើប»


កសិករដាំម្រេច ៤០គ្រួសារនៅត្បូងឃ្មុំ កំពុងសិក្សាពីលទ្ធភាពចងក្រងជា«សហគមន៍កសិកម្មទំនើប»
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ប្រជាកសិករចំនួន ៤០គ្រួសារ ដែលប្រកបរបរដាំម្រេចនៅមេមត់ ដែលមានម្រេចជាង១០ ម៉ឺនជន្លង់ នៅខេត្តត្បូងឃ្មុំ កំពុងពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើបមួយសម្រាប់ដំណាំម្រេចក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា កម្ពុជា ផលិតម្រេចបានជិត ២ម៉ឺនតោនក្នុងមួយឆ្នាំៗ ហើយដំណាំម្រេចនេះ ភាគច្រើនចេញពីខេត្តត្បូងឃ្មុំតែម្តង។ ប្រសិនប្រជាកសិករអ្នកដាំម្រេចនៅក្នុងមួយខេត្តត្បូងឃ្មុំនេះ រួមគ្នាជាសហគមន៍ដ៏ធំមួយ កម្លាំងមួយ និងទិសដៅតែមួយ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ជឿជាក់ថានឹងអាចគ្រប់គ្រងដំណាំដ៏មានសក្តានុពលនេះ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច គ្រប់គ្រងបានទាំងតម្លៃ និងទីផ្សារ ពិសេសអាចកែច្នៃនាំចេញពីកម្ពុជាដោយខ្លួនឯងប្រកបដោយភាពប្រកួតប្រជែង ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសដទៃឡើយ។

គួររំលឹកថា «សហគមន៍កសិកម្មទំនើប» គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាទ្រង់ទ្រាយធំក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣។ លក្ខណៈពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករដែលជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារទាំងខាងផ្នែកគុណភាព តម្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី