SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Daikin Airconditioning ចុះ MoU ពង្រឹងស្តង់ដាប្រព័ន្ធត្រជាក់នៅកម្ពុជា


ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Daikin Airconditioning ចុះ MoU ពង្រឹងស្តង់ដាប្រព័ន្ធត្រជាក់នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU)ជាមួយក្រុមហ៊ុន Daikin Airconditioning (Cambodia) ដើម្បីពង្រឹងស្តង់ដាប្រព័ន្ធត្រជាក់ និងលើកកម្ពស់និរន្តរភាពវិស័យប្រព័ន្ធកំដៅ ខ្យល់ចេញចូល និងប្រព័ន្ធត្រជាក់ (HVAC) របស់កម្ពុជា។ ការចុះ MoU នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជាមួយលោក Akinori Atarashi ប្រធានក្រុមហ៊ុន។

តាមរយៈការចុះ MoU ដែលធ្វើឡើងនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ នឹងលើកកម្ពស់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការស្តង់ដាប្រព័ន្ធត្រជាក់ ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការកសាងសមត្ថភាព និងការប្រើប្រាស់បច្ចេកវិទ្យា HVAC ប្រកបដោយចីរភាព ព្រមទាំងតម្រង់ទិសវិស័យ HVAC នៅកម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ក្នុងការបង្កើនប្រសិទ្ធភាពថាមពល និងគាំទ្រគោលដៅអាកាសធាតុរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម លើកឡើងថា អនុស្សរណៈនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្ម និងលើកកម្ពស់បច្ចេកវិទ្យា និងជាវិធីសាស្រ្តរបស់ក្រសួងឧស្សាហកម្ម ក្នុងការអភិវឌ្ឍប្រព័ន្ធត្រជាក់ លើកកម្ពស់ប្រសិទ្ធភាពថាមពល និងដំណោះស្រាយបរិស្ថាន។

លោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន Daikin ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ក្រុមហ៊ុនពិតជាមានមោទនភាពដែលបានចូលរួមគាំទ្រដំណើររបស់កម្ពុជា ឆ្ពោះទៅរកដំណោះស្រាយប្រព័ន្ធកំដៅ ខ្យល់ចេញចូល និងប្រព័ន្ធត្រជាក់ប្រកបដោយប្រសិទ្ធភាព និងមានមេត្រីភាពបរិស្ថាន។ បន្ថែមលើនេះ លោកនាយកគ្រប់គ្រងក្រុមហ៊ុន បញ្ជាក់ថា ក្រុមហ៊ុន Daikin នឹងចែករំលែកបទពិសោធ និងជំនាញជាសាកលរបស់ក្រុមហ៊ុន ដើម្បីពង្រឹកសមត្ថភាពក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី