SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល «រូបមន្តជោគជ័យរបស់ស្ថាបនិក» ដល់ម្ចាស់អាជីវកម្ម


សហគ្រិនខ្មែរ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល «រូបមន្តជោគជ័យរបស់ស្ថាបនិក» ដល់ម្ចាស់អាជីវកម្ម
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ នឹងរៀបចំ កម្មវិធីបណ្តុះបណ្តាល ក្រោមប្រធានបទស្តីពី «ការរួបរួមជាក្រុម រូបមន្តជោគជ័យរបស់ស្ថាបនិក» ដឹកនាំដោយអ្នកជំនាញអន្តរជាតិចុងក្រោយ ក្នុងឆ្នាំ២០២៥ នៃកម្មវិធីសហគ្រិនប្រចាំការ (EiR) ដល់ម្ចាស់សហគ្រាសធុន តូច និងមធ្យម ឬម្ចាស់ធុរកិច្ចថ្មីដែលកំពុងស្វែងរកវិធីសាស្ត្រផ្លាស់ប្ដូរភាពមិនច្បាស់លាស់សម្រាប់ក្រុមការងារឱ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានសក្ដានុពលខ្ពស់។

កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីជួយម្ចាស់អាជីវកម្មទូទៅ SME និងម្ចាស់ធុរកិច្ចថ្មីក្នុងស្រុក ឱ្យទទួលបានជំនាញភាពជាអ្នកដឹកនាំ ដើម្បីពង្រឹងសមត្ថភាពក្រុមការងារ បង្កើតរចនាសម្ព័ន្ធការងារឱ្យបានច្បាស់លាស់ និងជំរុញឱ្យមានវប្បធម៌ការងារដ៏រឹងមាំ។ វគ្គបណ្តុះបណ្តាលនេះផងដែរ នឹងជួយដោះស្រាយបញ្ហាប្រឈមរបស់ធុរកិច្ចថ្មី និង SME ក្នុងការគ្រប់គ្រង និងរៀបចំក្រុមការងារមួយប្រកបដោយប្រសិទ្ធភាព តាមរយៈការកាត់បន្ថយភាពស្មុគស្មាញ ជំរុញការសហការក្នុងក្រុម និងប្រែក្លាយភាពស៊ាំញ៉ាំឱ្យមានរបៀបរៀបរយ។

កម្មវិធីបណ្តុះបណ្តាលនេះ នឹងធ្វើឡើងរយៈពេលមួយព្រឹក នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ ដោយសាធារណជន អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/ynM7cgRN857FAaA18 ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី