SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា លើឆាកអន្តរជាតិ


រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា លើឆាកអន្តរជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ ដោយសារ UN Tourism មានបណ្តាញសមាជិក និងដៃគូដ៏មានឥទ្ធិពល ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយ ឯកឧត្តម Zurab Pololikashvili អគ្គលេខាធិការនៃ UN Tourism ឯកឧត្តម ហួត ហាក់ ក៏បានស្នើឱ្យ UN Tourism ចែករំលែកទិន្នន័យទាក់ទងទៅនឹងនិន្នាការទេសចរណ៍ តម្រូវការទីផ្សារ និងចំណង់ចំណូលចិត្តរបស់អ្នកទស្សនាដល់កម្ពុជា។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើសុំ UN Tourism ចែករំលែកបទពិសោធ និងគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានជាគោលការណ៍ណែនាំស្តីពី «ភូមិទេសចរណ៍គំរូ (Best Tourism Village)» នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីចូលរួមធ្វើពិពិធកម្មផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប ជាពិសេសនៅតាមតំបន់ជនបទ ឬដាច់ស្រយាល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599