2024-09-16
SME News
2024-09-16
SME News
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីសកម្ម និងបុរេសកម្ម ក្នុងការផ្សារភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយនឹងការអភិវឌ្ឍស្តង់ដារជាតិ ដើម្បីជំរុញកំណើនផលិតកម្ម និងការនាំចេញ។
នៅក្នុងដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃការគាំទ្រ និងការកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីកំណត់សក្តានុពលផលិតកម្មនៅក្នុងខេត្តនីមួយៗ និងរៀបចំបង្កើតស្តង់ដារជាតិពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់លាក់របស់ខេត្ត។
ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍស្តង់ដារជាតិមានសារសំខាន់ ខណៈដែលអាស៊ាននឹងចាប់ផ្តើមអនុវត្ត «ស្តង់ដារសុខដុមនីយកម្មអាស៊ាន» នៅឆ្នាំ២០២៥។ ផលិតផលដែលអនុលោមតាមស្តង់ដារទាំងនេះ នឹងមានលំហូរកាន់តែសេរីនៅក្នុងតំបន់ ប៉ុន្តែផលិតផលដែលមិនអនុលោមតាម ស្តង់ដារនឹងប្រឈមការលំបាកកាន់តែខ្លាំងក្នុងការប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារតំបន់។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម គូសបញ្ជាក់ពីការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់ថា ស្តង់ដារជាតិ នឹងមានតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។ ឯកឧត្តមបានណែនាំឱ្យមន្ទីរទាំងបួន ជំរុញចលនា វិស័យឯកជនឱ្យចាប់យកស្ដង់ដារ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន។
សូមជម្រាបផងដែរថា បច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារប្រមាណ ១៧០០ រួមនឹងការអនុម័តស្តង់ដារថ្មីសម្រាប់ស្រាអង្ករកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី