2025-06-04
គិត បុប្ផា
2025-06-04
គិត បុប្ផា
ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) កំពុងបើកទទួលពាក្យពីគ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ ក្នុងការដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលជំនាញរបស់ខ្លួន ទាំងជំនាញបច្ចេកទេស និងជំនាញទន់ លើកម្មវិធីផ្គូផ្គងជំនាញ។ នេះបើតាមការចុះផ្សាយរបស់ SDF កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
ចំពោះគ្រឹះស្ថានបណ្តុះបណ្តាលដែលចុះឈ្មោះឥឡូវនេះ នឹងទទួលបានការគាំទ្រពី SDF ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដោយក្នុងនោះសម្រាប់ដៃគូរបស់ SDF អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://bit.ly/3EfJzMR និងគ្រឹះស្ថានដែលមិនទាន់ក្លាយជាដៃគូរបស់ SDF អាចចុះឈ្មោះតាមhttps://lnkd.in/gDSBA3FS។
SDF មិនមែនជាស្ថាប័នផ្តល់ប្រាក់កម្ចី ឬគ្រឹះស្ថានបណ្តុះបណ្តាលនោះទេ តែជាភ្នាក់ងាររបស់រាជរដ្ឋាភិបាល ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដើរតួជាមជ្ឈមណ្ឌលកណ្តាល ជួយភ្ជាប់ទំនាក់ទំនងរវាងភាគីមានតម្រូវការជំនាញ (សហគ្រាសគ្រប់កម្រិត) និងភាគីផ្គត់ផ្តង់ជំនាញ (គ្រឹះស្ថានបណ្តុះបណ្តាល) ដើម្បីគាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជា និងផ្តល់ជូនកញ្ចប់ថវិកាគាំទ្រដល់ការអភិវឌ្ឍជំនាញ ដោយមិនទាមទារសំណង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី