2025-05-24
គិត បុប្ផា
2025-05-24
គិត បុប្ផា
ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសមាគមសហគ្រិនសាកល ១ភាគរយ (Global Entrepreneur 1% Club) ឯកភាពសហការជំរុញការវិនិយោគនៅកម្ពុជា តាមរយៈកម្មវិធីផ្គូរផ្គងធុរកិច្ច និងការគាំទ្រផ្នែកធនធានមនុស្សជាកញ្ចប់ ចាប់ពីដំណាក់កាលជ្រើសរើសបុគ្គលិក រហូតដល់ការអភិវឌ្ឍជំនាញ។
ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដែលដឹកនាំដោយ ឯកឧត្តម យីង សារ៉ាត រដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសហគ្រិនសាកល ១ភាគរយ ភាគីទាំងពីរ ក៏បានព្រមព្រៀងរួមគ្នាពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញរបស់ម្ចាស់ និងបុគ្គលិកសហគ្រាសគ្រប់កម្រិតនៅកម្ពុជា ដើម្បីបង្កើនភាពប្រកួតប្រជែង និងបំពេញគម្លាតនៃជំនាន់ (Generation Gap) រវាងសហគ្រិនជំនាន់ចាស់ និងជំនាន់ក្រោយ (Gen Z, Alpha)។
SDF និង Global Entrepreneur 1% Club សហការបង្កើតកម្មវិធីថ្មីៗ ដើម្បីលើកកម្ពស់ទំនួលខុសត្រូវសង្គម (CSR) និងការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ក្នុងគោលដៅចូលរួមលើកកម្ពស់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍជំនាញដល់និយោជិក និងនិយោជក។ គួរគូសបញ្ជាក់ថា AGE-G1% គឺជាសមាគម ដែលបង្កើតឡើងនៅកម្ពុជា ហើយបាន និងកំពុងពង្រីកសាខា និងបណ្តាញទៅកាន់តំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក តាមរយៈកម្មវិធីវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ រួមជាមួយសកម្មភាពសំខាន់ៗផ្សេងទៀត។
សកម្មភាពសំខាន់ៗផ្សេងនោះ មានដូចជាការរៀបចំកម្មវិធីកិច្ចពិភាក្សាអាជីវកម្ម ការចុះហត្ថលេខាសន្ធិសញ្ញាជាមួយដៃគូយុទ្ធសាស្ត្រ វេទិកាសហគ្រិនភាពប្រចាំឆ្នាំ និងកម្មវិធីបណ្តុះបណ្តាលជំណាញ ដើម្បីជំរុញវិនិយោគ ការអភិវឌ្ឍសហគ្រិន និងការលើកកម្ពស់សមត្ថភាពសហគ្រិន និងកម្លាំងពលកម្មតាមរយៈការអភិវឌ្ឍជំនាញ។ ចក្ខុវិស័យ និងបេសកកម្មរបស់សមាគមមួយនេះ មានទិសដៅស្របគ្នាជាមួយចក្ខុវិស័យ និងបេសកកម្មរបស់ SDF ក្នុងការកៀរគរការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ក្នុងការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី