2025-03-30
គន ម៉េងហុង
2025-03-30
គន ម៉េងហុង
ភ្នំពេញ៖ លោក THOMAS Ting ប្រធានសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង (Hong Kong Electrical Appliance Industries Association) ស្វែងយល់អំពីនីតិវិធីចុះបញ្ជីពាណិជ្ជកម្ម បែបបទក្នុងការនាំចេញ និងឱកាសក្នុងការបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក THOMAS Ting ប្រធានសមាគម និងសមាជិកមកពីទីក្រុងហុងកុងចំនួន២៣ រូបទៀត ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្មល្អរវាងកម្ពុជា និងហុងកុង កាលានុវត្តភាពវិស័យសំខាន់ៗនៅកម្ពុជា យន្តការក្នុងការសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញផលិតផលសក្តានុពល និងលទ្ធភាពចូលទៅកាន់ទីផ្សារសំខាន់របស់អន្តរជាតិ ព្រមទាំងភាពអំណោយផលទីផ្សាររបស់កម្ពុជា។
គួរបញ្ជាក់ថា សមាគមឧស្សាហកម្ម ដែលមានទីស្នាក់នៅទីក្រុងហុងកុងនេះ មានសមាជិកជាក្រុមហ៊ុនធំៗជាង២០០ ដែលមានជំនាញ និងបច្ចេកទេសពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា អេឡិកត្រូនិក បរិក្ខារអគ្គិសនី និងសម្ភារបរិក្ខារប្រើប្រាស់ក្នុងផ្ទះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី