SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ បន្តពង្រីកកិច្ចសហការលើវិស័យថាមពល ពាណិជ្ជកម្ម និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ


កម្ពុជា-ឡាវ បន្តពង្រីកកិច្ចសហការលើវិស័យថាមពល ពាណិជ្ជកម្ម និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាវិស័យថាមពល ពាណិជ្ជកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ សន្តិសុខ និងការពារជាតិ ក្នុងជំនួបនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព ភាគីទាំងពីរ ក៏នឹងពង្រឹង និងពង្រីក កិច្ចសហការលើវិស័យទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ។ ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន បានលើកឡើងអំពីវឌ្ឍនភាព និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងល្អ រវាងកម្ពុជា និងឡាវ ដែលជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ព្រមទាំងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នឹងរួមចំណែកក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី