2024-12-27
គិត បុប្ផា
2024-12-27
គិត បុប្ផា
ភ្នំពេញ៖ គម្រោង «ការលើកកម្ពស់ការចូលរួមសេដ្ឋកិច្ចឌីជីថលសម្រាប់ស្រ្តីម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម(MSMEs) អាស៊ាន» ឬគម្រោង «IDEAS» ជ្រើសរើសសិក្ខាកាម ដែលជាសហគ្រិនស្រ្តីចំនួន ១០០នាក់ ដើម្បីបណ្តុះបណ្តាលពីជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។
គម្រោង «IDEAS» នឹងផ្តល់ឱ្យសិក្ខាកាមពីការបណ្តុះបណ្តាលឧបករណ៍ឌីជីថល និងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការណែនាំជាក្រុម ទៅលើការស្រាវជ្រាវ និងការអភិវឌ្ឍប្រព័ន្ធអេកូ-អាជីវកម្មតាមអេឡិចត្រូនិក។ សិក្ខាកាម ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានជំនាញថ្មីៗទាក់ទងទៅនឹងឌីជីថល, បង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារឌីជីថល, ឱកាសបង្កើនដែនអាជីវកម្ម និងទំនាក់ទំនងជាមួយបណ្ដាញសហគ្រិនជាស្រ្តី។ ចំពោះ សហគ្រាសធុនតូច និងមធ្យមស្ត្រីឆ្នើម អាចមានឱកាសទទួលបានមូលនិធិពេញលេញ ដើម្បីចូលរួមក្នុងពិព័រណ៍ធុរកិច្ចស្ត្រីអាស៊ាន នៅក្នុងប្រទេសអាស៊ានណាមួយ ឬសាធារណៈរដ្ឋកូរ៉េខាងត្បូង។
ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាល សិក្ខាកាមត្រូវតែជាស្ត្រី, ជាម្ចាស់ ឬសហគ្រាសម្ចាស់ MSMEs នៅកម្ពុជា ឬមានបំណងបើកអាជីវកម្មក្នុងពេលវេលាជាក់លាក់ណាមួយ, ជាអ្នកម្ចាស់ ឬមានហាងលក់តាមអនឡាញ, មានអាជីវកម្ម ដំណើរការយ៉ាងតិចមួយឆ្នាំ និងមានផលិតផលដាក់លក់នៅលើទីផ្សារ, មានឆន្ទៈចូលរួមវគ្គបណ្តុះបណ្តាល និងវគ្គណែនាំទាំងអស់នៅថ្ងៃកំណត់ និងចុះហត្ថលេខាលើលិខិតប្តេជ្ញាចិត្ត, មានចំណេះដឹងខ្លះៗក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល និងបំណងប្រាថ្នាកែលម្អអាជីវកម្ម និងចេះប្រើកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុខ្លះៗ។
សហគ្រិនស្រ្តី ដែលចង់ចូលរួមក្នុងវគ្គបណ្តុះបណ្តាល អាចដាក់ពាក្យតាមតំណភ្ជាប់ https://forms.gle/aedBUFdVZi4qUpK76 ត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម សហគ្រិន អាចទាក់ទងតាមលេខទូរសព្ទ ០៩៩ ៨៨៨ ៧៣៧ ឬអ៊ីម៉ែល៖[email protected]។ សម្រាប់ប្រទេសកម្ពុជា គម្រោង IDEAS ត្រូវបានគាំទ្រដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងបានអនុវត្តគម្រោងថ្នាក់ជាតិដោយ ការិយាល័យមេធាវី អេណា និងសហការី (Anna & Associates Law Office) ជាក្រុមហ៊ុនច្បាប់ ដែលផ្តល់សេវាកម្មពេញលេញមួយនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី