SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អូម៉ង់ ស្វែងរកកិច្ចសហការនៅកម្ពុជា ដើម្បីវិនិយោគលើវិស័យកសិកម្ម កែច្នៃម្ហូបអាហារ និងថាមពលបៃតង


អូម៉ង់ ស្វែងរកកិច្ចសហការនៅកម្ពុជា ដើម្បីវិនិយោគលើវិស័យកសិកម្ម កែច្នៃម្ហូបអាហារ និងថាមពលបៃតង
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ប្រទេសអូម៉ង់ មានឆន្ទៈស្វែងរកដៃគូក្នុងប្រទេសកម្ពុជា ដើម្បីវិនិយោគបន្ថែមលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យថាមពលបៃតង ដើម្បីសន្តិសុខស្បៀងនិងថាមពល។ នេះជាការលើកឡើងរបស់ លោក Nguyen Xuan Giao នាយកប្រតិបត្តិ ភ្នាក់ងារវិនិយោគអូម៉ង់-វៀតណាម (Vietnam-Oman Investment) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងពីភាពបើកចំហរនៃរបបវិនិយោគនៅកម្ពុជា ដោយវិនិយោគិនបរទេសក៏អាចវិនិយោគ១០០% ក្នុងវិស័យជាច្រើន ដូចជាកសិកម្ម កម្មន្តសាល ទេសចរណ៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាមួយការលើកទឹកចិត្ត ដូចវិនិយោគិនកម្ពុជា ផងដែរ។ ក្នុងជំនួប ដែលមានការចូលរួមពី លោក Harith Al khadhoori ភ្នាក់ងារទំនាក់ទំនងទីផ្សារសកល នៃអាជ្ញាធរវិនិយោគអូម៉ង់ (Oman Investment Authority) ឯកឧត្តមអគ្គលេខាធិការរង សរ សិនិរ៉ា ក៏បានបញ្ជាក់ពីកត្តាសំខាន់ៗមួយចំនួនទៀត ដែលជាភាពទាក់ទាញរបស់កម្ពុជា ចំពោះការវិនិយោគផ្ទាល់ពីបរទេស ខណៈស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ាកំពុងស្ថិតក្នុងវិបត្តិនៃសង្គ្រាម។

សូមជម្រាបថា ជាងមួយទសវត្សមកនេះ អាជ្ញាធរវិនិយោគអូម៉ង់ បាននិងកំពុងវិនិយោគលើគម្រោងមួយចំនួនក្នុងតំបន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភស្តុភារកម្ម អចលនទ្រព្យ ទឹកស្អាត បច្ចេកវិទ្យា និង សេវាកម្មលក់រាយជាដើម ដោយទុនវិនិយោគទាំងនេះ គឺជាទុនបម្រុងពីការលក់ប្រេងរបស់រដ្ឋាភិបាលអូម៉ង់ផ្ទាល់តែម្តង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី