SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងជួយឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍន៍ជំនាញ និងជំនួយពីរដ្ឋាភិបាល


ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងជួយឱ្យម្ចាស់អាជីវកម្មអភិវឌ្ឍន៍ជំនាញ និងជំនួយពីរដ្ឋាភិបាល
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-17

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-17

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាជំហានដ៏សំខាន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមវិស័យនីមួយៗ ដែលនឹងផ្តល់លទ្ធភាពឱ្យម្ចាស់អាជីវកម្មទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា៖ របបសន្តិសុខសង្គម សេវាហិរញ្ញវត្ថុផ្លូវការ ការអភិវឌ្ឍជំនាញ និងកម្មវិធីជំនួយនានារបស់រាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាព និងកិច្ចពិភាក្សាផែនការដាក់ឱ្យដំណើរការថ្នាលឌីជីថលនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងជាមធ្យោបាយងាយស្រួលសម្រាប់ការចុះឈ្មោះ។ ទិន្នន័យដែលទទួលបានពីថ្នាលឌីជីថលនេះ នឹងផ្តល់ព័ត៌មានសម្រាប់ការបង្កើតគោលនយោបាយ និងការរៀបចំអន្តរាគមន៍ចាំបាច់នានារបស់រាជរដ្ឋាភិបាល ពិសេសនឹងជួយសម្រួលដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធផ្លូវការនាពេលអនាគត។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងថា ថ្នាលឌីជីថល ដែលបានរៀបចំឡើងដើម្បីសម្រួលដល់ការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ជាថ្នាលដែលងាយស្រួលប្រើប្រាស់ និងចំណាយពេលប្រមាណតែ ៥ទៅ១០នាទីប៉ុណ្ណោះដើម្បីចុះឈ្មោះ។ ថ្នាលឌីជីថលនេះ អាចត្រូវបានប្រើប្រាស់តាមរយៈកម្មវិធីទូរសព្ទ (mobile app) ឬតាមរយៈភ្នាក់ងារដៃគូ រួមមាន៖ ស្ថាប័នហិរញ្ញវត្ថុ បេឡាជាតិរបបសន្តិសុខសង្គម និងសមាគមធុរកិច្ចនានា។

កិច្ចប្រជុំខាងលើ ធ្វើឡើងដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រជាតិ និងកញ្ចប់អត្ថប្រយោជន៍ដែលបានរៀបចំដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលក្នុងនោះកិច្ចប្រជុំ បានសម្រេចលើកសំណើជូនរាជរដ្ឋាភិបាល ដើម្បីរៀបចំដាក់ឱ្យដំណើរការថ្នាលឌីជីថល, យុទ្ធនាការផ្សព្វផ្សាយ និងការបង្កើនការយល់ដឹងនៅទូទាំងប្រទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី