2024-06-15
គិត បុប្ផា
2024-06-15
គិត បុប្ផា
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល(គសធឌ) នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល «ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា» ក្នុងគោលបំណងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងជំរុញការចូលរួមធ្វើបរិវត្តកម្មឌីជីថលនៅក្នុងដំណើការធុរកិច្ចឌីជីថល។ កម្មវិធីនេះ នឹងជ្រើសរើសសិក្ខាកាមចំនួន ៧០រូប ចូលរួមដោយឥតគិតថ្លៃ។
វគ្គបណ្តុះបណ្តាលពង្រឹងជំនាញធុរកិច្ចឌីជីថល នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ចំពោះសិក្ខាកាមចូលរួម នឹងទទួលបានអត្ថប្រយោជន៍ រួមមាន៖ ជំរុញការចាប់យកឌីជីថល និងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា, បង្កើនចំណេះដឹងកាន់តែទូលំទូលាយទាក់ទងនឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា, បទបង្ហាញពីរបៀបនៃការបង្កើត និងរៀបចំមាតិកាដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ធ្វើទីផ្សារឌីជីថល និងឱកាសជួបជុំ និងបង្កើតទំនាក់ទំនងល្អនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថល។
វគ្គបណ្តុះបណ្តាល ដែលឧបត្ថម្ភដោយមូលនិធិ ស.អ. ក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងប្រព្រឹត្តទៅរយៈពេល ៧សប្តាហ៍ ក្នុងនោះមានការសិក្សាក្នុងទម្រង់តាមប្រព័ន្ធអនឡាញ(ZOOM) រៀងរាល់ថ្ងៃព្រហស្បតិ៍ ចំនួន ៦លើក និងសិក្សាផ្ទាល់ក្នុងថ្នាក់រៀនចំនួន ៣លើក នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥ នាថ្ងៃសុក្រ រៀងរាល់ ២សប្តាហ៍ម្តង។ បន្ថែមពីនេះ ក៏មានការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និងពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សាផងដែរ។
បើតាមការចុះផ្សាយរបស់ គសធឌ កាលពីទី១២ មិថុនា ចំពោះម្ចាស់សហគ្រាស ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ អាចចុះឈ្មោះតាមតំណភ្ជាប់https://forms.gle/NgRTkxLwwSuR3a77A ត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ដោយឡែក លទ្ធផលនឹងប្រកាសផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នៅថ្ងៃទី១២ ខែកក្កដានេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី