2025-04-28
គិត បុប្ផា
2025-04-28
គិត បុប្ផា
ភ្នំពេញ៖ «គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់» នឹងរួមចំណែកបង្កើនប្រាក់ចំណូលពីការអភិវឌ្ឍវិស័យទេសចរណ៍ ការកាត់ថ្លៃសេវាប្រើប្រាស់ ការលក់ផលិតផលកសិកម្ម ខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានប្រាក់ចំណេញកាន់តែខ្ពស់ ការប្រមូលពន្ធ និងសកម្មភាពសេដ្ឋកិច្ច-សង្គមកើនឡើង នៅខេត្តបាត់ដំបង និងសៀមរាប។ នេះបើតាមការលើកឡើងរបស់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប។
កិច្ចប្រជុំពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ លោក ង៉ូវ សេងកាក់ បានលើកឡើងថា គម្រោងនេះ មានគោលបំណងគាំទ្រដល់ការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយបរិយាបន្ន និងភាពធន់ នៅក្នុងតំបន់ភាគពាយ័ព្យ នៃកម្ពុជា ដែលមានការអភិវឌ្ឍតិចតួច និងរងផលប៉ះពាល់ខ្លាំងដោយការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ក្នុងខេត្តបាត់ដំបង និងសៀមរាប។
គម្រោងនេះ នឹងគាំទ្រដោយផ្ទាល់នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពធន់ ការបន្សំខឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយ បរិយាបន្ន តាមរយៈការរៀបចំផែនការសម្រាប់ការបន្សាបម្រែសម្រួលអាកាសធាតុ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង-ជនបទ រួមមានផ្លូវ ចូលតំបន់ទេសចរណ៍ ប្រព័ន្ធលូ ការគ្រប់គ្រងទឹកជំនន់ ទីធ្លាបៃតង សួនសាធារណៈ និងផ្លូវដើរ ផែទេសចរណ៍ ប្រព័ន្ធគ្រប់គ្រង សំណល់រឹង-រាវ ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍ជាដើម។
គម្រោងនេះ នឹងពង្រឹងសមត្ថភាពគ្រប់គ្រង និងប្រតិបត្តិផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង សេវាកម្មទីក្រុង-ជនបទ និងទេសចរណ៍។ គម្រោងទាំងនេះ ក៏មានជាសកម្មភាពអាទិភាពធាតុចេញ គឺហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងអាកាសធាតុ, ការរៀបចំផែនការទេសចរណ៍ (សហគមន៍ទេសចរណ៍), ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍ សមត្ថភាព DMO និងការគ្រប់គ្រងគម្រោង ការប្រតិបត្តិការ និងការថែទាំ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី