2023-10-28
SME News
2023-10-28
SME News
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត«មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា»នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ។ កិច្ចព្រមព្រៀងនេះ ជំរុញដល់ការកសាងរដ្ឋាភិបាលឌីជីថលនិងពលរដ្ឋឌីជីថល, បង្កើតធុរកិច្ចថ្មីឌីជីថល, អភិវឌ្ឍហេដ្ឋារចនាសម្ព័នឌីជីថល ជាដើម។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងពិធីចុះកិច្ចព្រមព្រៀងជាមួយនឹងអង្គការ GIZ ប្រចាំកម្ពុជា លើការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបង្កើត«មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា» បានឱ្យដឹងថា កិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាផ្នែកសំខាន់មួយគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការបង្កើតធុរកិច្ចថ្មីឌីជីថល (Digital Startup), ការកសាងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នឌីជីថល និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នោះ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។
ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់នៅក្នុងពិធីចុះពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបង្កើត«មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា» ដែលមានអ្នកចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានអង្គការ GIZ ប្រចាំកម្ពុជា វិស័យឯកជន ធុរកិច្ចថ្មី និងភាគីពាក់ព័ន្ធផងដែរថា អង្គការ GIZ បានចូលរួមអនុវត្តគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេស ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី