2025-02-08
ទូច សូរិយា
2025-02-08
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចុះអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីផ្តល់ហិរញ្ញប្បទានបៃតងឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈពាក់ព័ន្ធនឹងនិរន្តរភាពបរិស្ថាន និងភាពធន់របស់វិស័យកសិកម្ម។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដើម្បីសម្រេចការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាលលើវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ គឺទាមទារឱ្យមានការចូលរួមទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា កាលានុវត្តភាពជាច្រើនសម្រាប់វិស័យឯកជន គឺចាប់យកការវិនិយោគបៃតង កាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងទទួលបានឥណទានកាបូន ដែលអាចជួយកាត់បន្ថយថ្លៃដើមនៃការវិនិយោគ។
ឯកឧត្តមបណ្ឌិត កៅ ថាច សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារ ARDB នឹងផ្តល់ជាផលវិជ្ជមាន ស្របតាមឆន្ទៈ និងចក្ខុវិស័យរួមក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាស្របតាមតួនាទី ភារកិច្ចរបស់ស្ថាប័នទាំងពីរ ដែលជាផ្នែកមួយជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ ដែលមានលក្ខណៈប្រកួតប្រជែង មានបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ពិសេសធានានូវជីវភាពរស់នៅប្រកបដោយសុខុមាលភាព សម្រាប់ប្រជាជនជំនាន់ក្រោយ៕
នាំមកជូនដោយ