SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-បារ៉ែន ឯកភាពបំពេញបន្ថែមគ្នាទៅវិញទៅមក លើការផ្គត់ផ្គង់អាលុយមីញ៉ូម សម្រាប់វិស័យសំណង់


កម្ពុជា-បារ៉ែន ឯកភាពបំពេញបន្ថែមគ្នាទៅវិញទៅមក លើការផ្គត់ផ្គង់អាលុយមីញ៉ូម សម្រាប់វិស័យសំណង់
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃប្រទេសបារ៉ែន ឯកភាពបំពេញបន្ថែមគ្នាទៅវិញទៅមក លើវិស័យជាច្រើន ក្នុងនោះរួមមានការផ្គត់ផ្គង់អាលុយមីញ៉ូម សម្រាប់វិស័យសំណង់។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពីការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាកំពុងពង្រីកការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការអភិវឌ្ឍសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក និងមានសមត្ថភាពទទួលនាវាដឹកទំនិញពីទូទាំងពិភពលោក។

ក្នុងជំនួប នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa បានលើកឡើងថា ប្រទេសបារ៉ែន កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយជាមួយប្រទេសផ្សេងៗ ក្នុងនោះរួមមាន វិស័យថាមពល បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ធនាគារ និងបញ្ញាសិប្បនិម្មិត (AI)។ ព្រះអង្គម្ចាស់ក៏បានគូសបញ្ជាក់ផងដែរថា បារ៉ែន ក៏ជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សំខាន់មួយ ដែលបម្រើដល់វិស័យនាំចេញក្នុងតំបន់ និងពិភពលោក។

កម្ពុជា-បារ៉ែន កំពុងចរចាគ្នាដើម្បីបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលយន្តការនេះ នឹងរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី