2024-04-01
គិត បុប្ផា
2024-04-01
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិ៍សាត់ ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារស្នើសុំដាក់បញ្ចូល «សង្ក្រាន្តនៅកម្ពុជា» ឱ្យរួចរាល់ក្នុងឆ្នាំ២០២៥ ដើម្បីស្នើដាក់ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០២៦។
សម្តេចធិបតីបានមានប្រសាសន៍ថា ការស្នើសុំដាក់បញ្ចូល «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌនេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ឬមានមន្ទិលសង្ស័យតទៅទៀត ចំពោះការបកស្រាយផ្សេងៗដែលថា ថ្ងៃក្រោយតើយើងអាចប្រើពាក្យសង្រ្កាន្ត ឬប្រារព្ធពិធីសង្រ្កាន្តនៅកម្ពុជាបានឬទេ? គឺប្រាកដជាបាន ព្រោះពាក្យសង្រ្កាន្តមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសណាមួយឡើយ ហើយប្រទេសដែលមានវប្បធម៌ស្រដៀងៗគ្នា សុទ្ធតែអាចប្រើពាក្យនេះបាន។
ក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជា មិនបានធ្វេសប្រហែសឱ្យប្រទេសណាយកនូវអ្វីដែលជាវប្បធម៌របស់យើង ដោយមិនបានការពារនោះឡើយ ពិសេសសង្រ្កាន្តនេះមិនមានអ្វីបាត់បង់នោះទេ ដូច្នេះហើយសូមសាធារណជនទាំងអស់ កុំព្រួយបារម្ភ អត់មានពីណាដណ្ដើមរបស់កម្ពុជាទេ»៕https://www.youtube.com/watch?v=5W_TMBzJ5kc
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី