SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគ្រិនខ្មែរ ផ្តល់ជំនួយដល់ធុរកិច្ចបង្កើតថ្មី និង SMEs ចំនួន៣២ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង


សហគ្រិនខ្មែរ ផ្តល់ជំនួយដល់ធុរកិច្ចបង្កើតថ្មី និង SMEs ចំនួន៣២ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ បានផ្តល់ជំនួយហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួន៣២ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេសកម្ពុជា។

ក្នុងពិធីប្រគល់កញ្ចប់ជំនួយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា សហគ្រិនខ្មែរ បានកសាងមូលដ្ឋានគ្រឹះ និងភាពជាដៃគូទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នានេះ ឯកឧត្ដម ហែម វណ្ណឌី បន្តថា សមិទ្ធផលសំខាន់ៗរបស់សហគ្រិនខ្មែរ គឺបានបន្តជំរុញផ្នត់គំនិតសហគ្រិនភាព, អភិវឌ្ឍន៍សមត្ថភាពតាមរយៈការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ, បង្កើតឱកាសបណ្តាញទំនាក់ទំនង, កៀរគរទុនវិនិយោគ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ ទៅដល់ធុរកិច្ចបង្កើតថ្មី និង SMEs។

ឯកឧត្ដម ហែម វណ្ណឌី បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២០មក សហគ្រិនខ្មែរបានអនុវត្ដកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា រួមមាន ការប្រកួតប្រជែងផែនការអាជីវកម្មសម្រាប់និស្សិត ដើម្បីលើកទឹកចិត្ដដល់ការច្នៃប្រឌិត និងផ្នត់គំនិតសហគ្រិនភាព, វគ្គសិក្សាអភិវឌ្ឍន៍សមត្ថភាព ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ និងទីផ្សារ និងយុទ្ធសាស្រ្តនាំចេញ, ព្រមទាំងការកសាងបណ្តាញភ្ជាប់ធុរកិច្ចបង្កើតថ្មី និង SMEs ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ លើកឡើងថា ជំនួយហិរញ្ញវត្ថុ ដែលផ្តល់ដល់ធុរកិច្ចបង្កើតថ្មី និង SMEs គឺជាសក្ខីភាពមួយ ចំពោះការគាំទ្រ និងការយកចិត្ដទុកដាក់ដោយផ្ទាល់របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរឹងមាំ និងភាពធន់ ព្រមទាំងបញ្ជាក់ពីការចូលរួម ចំណែករបស់សហគ្រិនខ្មែរជាមួយក្របខ័ណ្ឌគោលនយោបាយបច្ចុប្បន្ន ក្នុងគោលបំណងលើកកម្ពស់អាជីវកម្ម និងកែលម្អលទ្ធភាពទទួលបានទីផ្សារផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី