SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ «វេទិកាបូអាវ» ជាវេទិកាដ៏មានឥទ្ធិពលមួយដែលបានពាំនាំសំឡេង និងបញ្ញាញាណរបស់អាស៊ី ទៅកាន់ពិភពលោក


សម្តេចតេជោ ហ៊ុន សែន៖ «វេទិកាបូអាវ» ជាវេទិកាដ៏មានឥទ្ធិពលមួយដែលបានពាំនាំសំឡេង និងបញ្ញាញាណរបស់អាស៊ី ទៅកាន់ពិភពលោក
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-29

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «វេទិកាបូអាវសម្រាប់អាស៊ី» ត្រូវបានទទួលស្គាល់ថាជាវេទិកាប្រកបដោយឥទ្ធិពលមួយ សម្រាប់ថ្នាក់តំបន់និងសាកលលោក ដែលបានពាំនាំនូវសំឡេង និងបញ្ញាញាណរបស់អាស៊ី ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងពិភពលោកមួយដែលមានសន្តិភាព និងឈានទៅរកភាពកាន់តែប្រសើរ។

ការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ យ៉ាងដូច្នេះនៅក្នុងវេទិកាបូអាវនៅប្រទេសចិន ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហា ប្រឈម និងការទទួលខុសត្រូវរួម» នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ក្នុងវេទិកានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖«សម្រាប់តំបន់ និងពិភពលោក យើងមានសេចក្តីរីករាយនៅពេលដែលមានចិន បន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកចំហ និងបង្ហាញការកសាងសហគមន៍ ជោគវាសនារួម សម្រាប់មនុស្សជាតិ តាមរយៈការលើកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។ បច្ចុប្បន្ននេះ តំបន់ជាច្រើន នៃពិភពលោកមិនទាន់បានធូរស្បើយពីសង្គ្រាម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើង ទៅលើជនស្លូតត្រង់ ក៏ដូចជាលើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនោះទេ»។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា ការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា នៅក្នុងតំបន់អាស៊ី គឺការរក្សាស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់ ដើម្បីធានាថាលទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ និងមិនវិលត្រឡប់ថយក្រោយ និងធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍនាពេលអនាគត។ អាស៊ីបានបន្តអភិវឌ្ឍន៍យ៉ាងខ្លាំង និងបានដើរតួនាទីជាក្បាលម៉ាស៊ីនដឹកនាំកំណើន ជាពិសេសក្នុងអំឡុងពេលដ៏លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់ចំណុចខ្សោយធៀបជាមួយរយៈពេល៣ទសវត្សរ៍កន្លងមកនេះ៕https://www.youtube.com/watch?v=7qdvVNgI_s4


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី