2024-06-08
គិត បុប្ផា
2024-06-08
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា រំពឹងថាចំណូលពីទីផ្សារឌីជីថលនឹងកើនដល់ ១,៨កោដិលានដុល្លារ នៅឆ្នាំ២០២៥ ខណៈកាលពីឆ្នាំ២០២១ កម្ពុជាមានចំណូល ៩៧០លានដុល្លារ ពីសន្ទុះកើនឡើងនៃទីផ្សារឌីជីថល រួមមានការបញ្ជាទិញតាមអនឡាញជាដើម។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
ក្រៅពីការបញ្ជាទិញតាមអនឡាញ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលជាបន្តបន្ទាប់ បានធ្វើឱ្យទីផ្សារឌីជីថលកើនឡើង តាមរយៈកំណើនក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce), ដំណើរកម្សាន្តអនឡាញ (e-travel), សេវាកម្មអនឡាញ និងបណ្ដាញសង្គមអនឡាញ (e-services)។ ការរីកចម្រើននៃទីផ្សារឌីជីថលគួរឱ្យកត់សម្គាល់នៅកម្ពុជានេះ ព្រោះមានសេវាកម្មដូចជា foodpanda, NHAM24, Grab, E-gets, WowNow, និង L192 ដែលមានផ្តល់ជូននូវផលិតផលប្រើប្រាស់ អាហារ សម្លៀកបំពាក់ និងការបញ្ជាកក់សេវាដឹកជញ្ជូនជាដើម។
ថ្នាលទីផ្សារឌីជីថល e-Commerce ជាថ្នាលទីផ្សារផលិតផល និងសេវាចម្រុះ ដែលឈ្មួញអាចដាក់លក់ទំនិញ និងសេវារបស់ខ្លួនបាន។ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើកឡើងថា ដើម្បីជំរុញកំណើនទីផ្សារឌីជីថល និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ គឺត្រូវធានាគុណភាពផលិតផល ការទូទាត់តាមប្រព័ន្ធអនឡាញដោយសុវត្ថិភាព និងប្រព័ន្ធផ្សព្វផ្សាយដែលមានភាពច្នៃប្រឌិតតាមបណ្ដាញសង្គម។ គួរបញ្ជាក់ថា ការបញ្ជាទិញតាមថ្នាលនៃទីផ្សារឌីជីថលរបស់ប្រទេសស្ថិតនៅតំបន់អាស៊ាន បានកើនឡើងក្នុងរង្វង់ ៧២កោដិលានដុល្លារ និងរំពឹងថា នឹងមានកំណើនដល់ ២៥០កោដិលានដុល្លារ ក្នុងឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី