SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារពិភពលោក ផ្តល់អនុសាសន៍ឱ្យកម្ពុជា កែលម្អបរិយាកាសធុរកិច្ច ជំរុញផលិតភាពវិស័យឯកជន ដើម្បីស្តារសេដ្ឋកិច្ចជាតិ


ធនាគារពិភពលោក ផ្តល់អនុសាសន៍ឱ្យកម្ពុជា កែលម្អបរិយាកាសធុរកិច្ច ជំរុញផលិតភាពវិស័យឯកជន ដើម្បីស្តារសេដ្ឋកិច្ចជាតិ
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ ឱ្យកម្ពុជាកែលម្អលើបរិយាកាសធុរកិច្ចបន្ថែមទៀត ដើម្បីជំរុញផលិតភាព និងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅកម្ពុជា។ ការណែនាំរបស់ធនាគារពិភពលោកបែបនេះ ក្នុងន័យស្តារសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញ កាត់បន្ថយភាពក្រីក្រ និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

បើតាមការចុះផ្សាយរបស់ធនាគារពិភពលោក កាលពីចុងឆ្នាំ២០២៣កន្លងទៅ ការចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ ដែលជាឧបសគ្គក្នុងការប្រកួតប្រជែងនៅអន្តរជាតិ រារាំងដល់នវានុវត្តន៍ និងងាកទៅរកសកម្មភាពសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ន។ មួយវិញទៀត ការប្រកួតប្រជែងកាន់តែច្រើន អាចកាត់បន្ថយការចំណាយ លើកកម្ពស់នវានុវត្តន៍ និងកំណើនផលិតភាព ពិសេសរួមចំណែកជួយទីផ្សារធុរកិច្ច ឱ្យឆ្ពោះទៅរកផលិតករដែលមានប្រសិទ្ធភាពខ្ពស់ និងជំរុញក្រុមហ៊ុនឱ្យបង្កើនផលិតភាពផងដែរ។

ដើម្បីជួយដល់ការវិនិយោគរបស់វិស័យឯកជន ធនាគារពិភពលោក ក៏បានណែនាំឱ្យកម្ពុជា ត្រូវពង្រឹងភាពព្យាករណ៍របស់បរិស្ថានបទប្បញ្ញត្តិ និងពង្រីកលទ្ធភាពធនធានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ ចំពោះកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនេះ ក្នុងគោលបំណងសម្រួលលក្ខខណ្ឌបើកធុរកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើងនៃក្របខ័ណ្ឌក្ស័យធន និងជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុននៅពេលបើក និងពេលបិទ។

ធនាគារពិភពលោកបញ្ជាក់ថា ការសម្រួលនីតិវិធីឱ្យសាមញ្ញ, ការធ្វើឌីជីថលកម្មនៃសេវាធុរកិច្ច, ការចេញអាជ្ញាបណ្ណ និងការអនុញ្ញាតសម្រាប់អាជីវកម្ម អាចជួយកាត់បន្ថយការចំណាយដែលពាក់ព័ន្ធថ្លៃដើម។ លើសពីនេះ កំណែទម្រង់មួយនេះ អាចជួយដល់វិស័យទេសចរណ៍ ក្នុងការកាត់បន្ថយថ្លៃដើម និងថ្លៃសេវាផ្សេងៗដូចជា ទិដ្ឋាការ ការស្នាក់នៅ អាហារ ថ្លៃដឹកជញ្ជូន និងថ្លៃសំបុត្រចូលទស្សនា រួមទាំងការលុបបំបាត់ថ្លៃសេវាក្រៅផ្លូវការ និងជួយការទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកកម្ពុជាកាន់តែច្រើនឡើងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី